របៀបធ្វើបាយក្តាំងមានរសជាតិឈ្ងុយឆា្ងញ់(មានវីដេអូ)

807

បាយក្តាំង​ ជាអាហារសម្រន់​ ពេលរសៀល​ ។  បាយក្តាំងមានរស់ជាតិឈ្ងុយ​ ឆ្ងាញ់​ ស្រួយ ហិរប្រៃតិចៗ​ ញាំជាមួយភេសជ្ជះត្រជាក់ៗ​ ជក់មាត់តិចៗ​ អស់មួយចានហើយ​ មួយចានទៀត​ ដោយមិនដឹងខ្លួន។

គ្រឿងផ្សំ៖- អង្ករខ្សាយ​- សាច់ជ្រូកផាតចិញ្ច្រាំ​- ពងមាន់ ស្លឹកខ្ទឹម​ ៤ដើម​ មើមខ្ទឹមស​ ៣កំពឹស​ មើមខ្ទឹមក្រហម​២កំពឹស​ ម្ទេសហិរ​៥គ្រាប់​ ស្ករស​ ១​ស្លាបព្រាបាយ​ ទឹកត្រី១ស្លាបព្រាបាយ​ ទឹកស៊ីអ៊ីវ ប្រេងខ្យង ប្រេងឆាកន្លះលីត្រ​។

វិធីធ្វើ៖១-​ អង្ករលាងទឹកអោយស្អាត​ ដាក់ចូលក្នុងឆ្នាំងដោយដាក់ទឹកស្មើរល្បាយអង្ករ​ ដាំរហូតដល់អង្ករឡើងជើងអង្ក្រង​ស្ងួតទឹក ទើបយកបាយដែលស្ទើរឆ្អិននៅជើងអង្ក្រងនោះ​ ទៅពូតធ្វើជាងរាងផ្កាយរឺរាងផ្សេងៗតាមចំណូលចិត្ត​ តែត្រូវពូតអោយណែន​ រួចយកទៅបំពងក្នុងខ្ទះ​ដែលមានប្រេងក្តៅ​ បំពងអោយឡើងពងក្រឡាតទើបស្រង់ទុក​។

២-​ មើមខ្ទឹមស​ ខ្ទឹមក្រហម​ បកសំបក​ បុកជាមួយម្ទេសអោយម៉ត់​ ដាក់ទឹកត្រី​ ស្ករស​ចូល​ កូរជាមួយពងមាន់​ អោយឡើងពពុះ​ ទើបដាក់ស្លឹកខ្ទឹមដែលហាន់រួចចូល​។

៣- យកទឹកពងមាន់ដែលលាយគ្រឿងរួច​ លាបទៅលើបាយដែលបំពងដោយប្រើជក់​ ថើរៗ​ ដាក់បំពង​អោយស្រួចទើបស្រង់ទុកអោយស្រក់ខ្លាញ់ល្អ​ រួចរោយសាច់ជ្រូកផាតឫសាច់ជ្រូកចិញ្ច្រាំ ពីលើបាយក្តាំងបំពង​ រៀបដាក់លើចានទុកទទួលទានជាការស្រេច។-វីដេអូជាវិធីជាទី២សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here