របៀបធ្វើបង្អែមអាម៉ុកខ្នុរ!!

515

+ គ្រឿងផ្សំ៖- សាច់ខ្នុរ ១ចានចិតជាចំណិត- ខ្ទិះដូង ២០០មីលីលីត្រ- ស៊ុត ១០គ្រាប់- អំបិល ចុងស្លាបព្រាកាហ្វេ
– ស្ករស ១៥០ក្រាម- គ្រាប់ខ្នុរ កន្លះចាន យកសំបកចេញចិតស្តើងៗ- ស្លឹកចេក កាច់បត់ដូចក្នុងរូប ឬក៍ដាក់ក្នុងកូនចានក៍បាន- ខ្ទិះដូង ៣០០ មីលីលីត្រ, ម្សៅអង្ករ កន្លះស្លាបព្រាកាហ្វេ, អំបិលបន្តិច, ស្ករស កន្លះស្លាបព្រា   កាហ្វេ លាយចូលគ្នាទុកដាក់ពីលើ+ វិធីធ្វើ៖- មុនដំបូងយកស៊ុតមកគោះដាក់ចូលក្នុងចានរួចវាយឱ្យបែក។ យកអំបិល, ស្ករស និងខ្ទិះដូងដាក់ចូលរួចហើយកូរវាឱ្យរលាយចូលគ្នាបានសព្វល្អ(ត្រូវចំណាយពេលយូរបន្តិចបើមិនមានម៉ាស៊ីន)។-បន្ទាប់មកយកគ្រាប់ខ្នុរ និងសាច់ខ្នុរដាក់លាយកូរចូលជាមួយគ្នាដែរ។បន្ទាប់ពីលាយរួចរាល់ហើយយកវាដាក់ចូលក្នុងស្លឹកចេកដែលកាច់បត់រួច ឬក៍ក្នុងកូនចានក៍បាន ប៉ុន្តែកុំឱ្យពេញដាក់តែកន្លះបានហើយ។-បន្ទាប់ពីដាក់ក្នុងស្លឹកចេក ឬក៍កូនចានរួចហើយយកវាទៅដាក់ចំហុយ ៣ ទៅ ៤នាទី។យកខ្ទិះដូងដែលលាយទុកមកដាក់ពីលើ ១ស្លាបព្រាបាយ ម្តងមួយៗរហូតទាល់តែអស់ បន្ទាប់មកទុក៥នាទីទៀតឆ្អិនជាការស្រេច៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here