របៀបធ្វើនំ ពងទាចេក ងាយ!

218

របៀបធ្វើនំ ពងទាចេក ងាយ!+គ្រឿងផ្សំ៖-ម្សៅនំខេក ២ខាំកន្លះ-ម្សៅដុតនំ (Baking Power) ១ស្លាបព្រាកាហ្វេ-ម្សៅប៉េកឃីងសូដា (Baking Soda) ១ស្លាបព្រាកាហ្វេ-ចេកទុំ ៣ខាំកន្លះ-ទឹកដោះគោ ១ខាំ-ស្ករត្នោត កន្លះខាំ-ស្ករស ១ខាំកន្លះ-អំបិល កន្លះស្លាបព្រាកាហ្វេ-ពងមាន់ ១-ប័រ ១ខាំកន្លះ-ចាន និង ក្រដាស់ សម្រាប់ចំហុយ+របៀបធ្វើ៖- យកម្សៅទាំងអស់លាយចូលគ្នា រួចយកទៅគោះអោយម៉ត់ល្អ។- យកចេកទៅច្របាច់ជាមួយស្ករត្នោតអោយម៉ត់ (ប្រើដៃ) សឹមយកទៅវៃ ជាមួយ ស្ករស (ប្រើម៉ាស៊ីន) អោយម៉ត់ល្អ សឹមដាក់អំបិល ពងមាន់ (ទាំងស និងក្រហម) ចូល រួចវៃអោយសព្វម្តងទៀត បន្ទាប់មកដាក់ទឹកដោះគោចូលវៃអោយសព្វ។

– យកម្សៅ និងប័រលាយជាមួយចេកដែលវៃរួច រួយវៃអោយរលាយសាច់មួយ។- យកក្រដាស់ ទ្រាបចាន រួចយកម្សៅដែលលាយរួចដាក់ចូលក្នុងចាន (មិនអោយពេញ) រួចយកទៅចំហុយ (ទឹកកំពុងពុះ) រយះពេល ១៥នាទី ឬរហូតដល់នំឆ្អឹនល្អជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here