របៀបធ្វើនំពុម្ពខ្មែរ !!! រសជាតិឈ្ងុយឆ្ងាញ់

683

គ្រឿងផ្សំរួមមាន: មេម្សៅ​១​ខាំ  ល្ង​១​កូនចាន  សាច់ដូង​ចាស់​ល្មម​១​ផ្លែ  ខ្ទិះដូង ១​កូនចាន  ពងមាន់ (យក​តែ​ផ្នែក​លឿង​) ៦​គ្រាប់ ស្ករស​១​គីឡូក្រាម ប្រេង​ឆា និង ​អំបិល​កន្លះស្លាបព្រាកាហ្វេ

របៀបផ្សំ​មេម្សៅ​ :ម្សៅ​​ខ្សាយ​១​កំប៉ុង​ខាប់ ​ច្របល់​ជាមួយ​ស្ករត្នោត​ ទុក​មួយ​យប់​ (សូមកុំដាក់អំបិល បើសិនជាដាក់អំបិល អាកោនឹងក្រៀមកំពិត ពេលចំហុយ មិនឡើងប៉ោងស្អាតទេ) 

របៀបចំអិន:

១- យកល្ង​យក​ទៅ​លីង​ឲ្យ​ឈ្ងុយ​ទុក​មួយ​អន្លើ
២- យក​មេម្សៅដែលលាយបាន យកទៅលាយ ល្ងលីង សាច់ដូង ខ្ទិះដូង ពងមាន់ ស្ករស និង​អំបិល លាយអោយសព្វ ហើយ ​ត្រូវ​ទុកមួយអន្លើ ​ប្រមាណ​ជា ​១​ទៅ​២​ម៉ោង។
៣- យកពុម្ព មកដុតកំដៅ អោយក្តៅខ្លាំង ដើម្បី​កុំ​ឲ្យ​ជាប់​ម្សៅ។
៤- លាយប្រេងឆា ជាមួយ​ពងមាន់​ កូរអោយសព្វ ហើយ​យក​ធាងចេក​ ជ្រលក់​លាប​លើ​ពុម្ព​ ឲ្យ​សព្វ​កន្លែង មុននឹងចាក់នំ
៥- ចាក់ម្សៅចូលហើយ គ្របទុកអោយឆ្អិន ក្រហមស្រួយ ទើបចូលចេញ សម្រាប់ទទួលទានសម្រួលអត្ថបទដោយ៖ខ្ទឹមស

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here