របៀបធ្វើនំបត់ស្លឹកស្រស់​

768

+គ្រឿងផ្សំ
-សណ្តែកបាយ កន្លះគីឡូ​-ស្ករស ២ខាំ ធ្វើស្នូល ៣ខាំដាក់​ក្នុងម្សៅសាគូ-ម្សៅ​សាគូ ​1ចាន​ចង្កឹះ​-ស្លឹកចេក
-ទឹក​ ៨​ ចានចង្កឹះ​-អំបិល​ 1ចុង​ស្លាបព្រាកាហ្វេ​+វិធីធ្វើ
-ជាដំបូង​អ្នក​ត្រូវ​ត្រាំ​សណ្ដែកបាយ រួចលាង​ទឹក​ចេញ​ឱ្យ​ស្អាត សឹម​យកទៅ​ស្ងោរ​ឱ្យ​ឆ្អិន ដាក់ស្ករស អំបិល​ កូរអោយសព្វល្អ​ រួច​កិនវា​ឱ្យ​ម៉ដ្ឋ
-ទុក​សណ្តែក​នោះ​ឱ្យ​ត្រជាក់​បន្តិច បន្ទាប់មក​​លុញមូល ធ្វើ​វា​ឱ្យ​ក្លាយជា​រាងមូលៗ ទំហំ​ប៉ិន​មេ-ចំណែក​ស្លឹកចេក​វិញ​ត្រូវ​ហែក​វា​ឱ្យ​ធំ​ល្មម រួចយកចានធំល្មម​សង្កត់​លើ​ស្លឹកចេក​រួចកាត់​អោយមូល
-យកម្សៅ​សាគូមក​លាយ​ជាមួយ​ទឹក ឬ​​អប់ជាមួយផ្កាម្លិះ (ប្រសិនបើអ្នក​ចង់ឱ្យ​វា​មាន​ក្លិនក្រអូប)
-​ចាក់​ស្ករស​ចូល ហើយ​កូរ​ចូលគ្នា​ឱ្យ​សព្វ(ឱ្យ​រាង​រាវ​បន្តិច)-ម្សៅ​ដែល​លាយ​រួច​ត្រូវ​យកទៅដាក់​ដាំ​លើ​ភ្លើង ហើយ​កូរ​រហូតដល់វា​ឱ្យ​ឡើង​ខាប់ ឆ្អិន​ល្អ សាច់​ម្សៅ​ឡើង​រលោងសឹម​ដាក់ចុះ
-ទុក​ម្សៅ​នោះ​ឱ្យ​ត្រជាក់​បន្តិច(ចៀសវាង​ម្សៅ​ក្តៅ​ធ្វើឱ្យ​ស្លោក​ស្លឹកចេក) រួច​សឹម​ធ្វើការ​វេច​ខ្ចប់-ជា​ចុងក្រោយ​លោកអ្នក​គ្រាន់តែ​ដាក់​ស្នូល(សណ្តែក​ដែល​សូន​រួច) ដាក់​លើ​ស្លឹក ហើយ​ដួស​ម្សៅ​នោះ​ដាក់​ពីលើ រួច​ខ្ចប់​វា​ជា​រាង​បួន​ជ្រុងរៀបដាក់ចាន​ជាការ​ស្រេច

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here