របៀបធ្វើនំជើងជ្រូក ឬ នំកំប៉ុង!

281

នំជើងជ្រូក ឬ នំកំប៉ុង
+គ្រឿងផ្សំ៖-ម្សៅខ្សាយ ១កំប៉ុង-ទឹកក្តៅ ១កំប៉ុងកន្លះ-ដូងកោស ១ក្តាប់-ពងមាន់ ១-សណ្តែកបាយ ១ ក្តាប់ ត្រាំទឹកក្តៅ ហើយចំហុយ អោយឆ្អិន-ប៉ិគក់ ហាន់ល្អិតៗ ១ក្តាប់-ស្ករស ១ស្លាបព្រាបាយ-អំបិល ចុងស្លាបព្រាកាហ្វេ
-កំប៉ុងចៀននំ
+របៀបធ្វើ៖- លាយម្សៅចូលជាមួយទឹកក្តៅឲ្យសព្វ ទើបចាក់គ្រឿងទាំងអស់ចូល លាយឲ្យចូលគ្នា
– ដាក់ឆ្នាំដាំខ្លាញ់ឲ្យពុះ- ដូសម្សៅលាយ ហើយដាក់កំប៉ុង ចៀនរហូតទាល់តែក្រហម ទើបគាស់ចេញ ត្រលប់ទាំងសងខាង អោយ ក្រហមស្រួយ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here