របៀបធ្វើទឹកស្រកានាគក្រឡុក!!

98

+គ្រឿងផ្សំរួមមាន៖- ផ្លែស្រកានាគ ពណ៌ក្រហម ឬ ពណ៌សតាមចំនូលចិត្តលោកអ្នកចង់ពិសារមួយណា
ក៏បាន ហាន់ជាចំណិតៗ ចំនួន 100ក្រាម-ទឹកសឺរ៉ូ ពណ៌ក្រហម ( ពណ៌អីក៏បាន ) ១ស្លាបព្រាបាយ
– ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ- ទឹកកកដុំតូចៗ ( បើសិនមានទឹកកកឈូស កាន់តែល្អ អាចដាក់ ១ចានចង្កឹះ )

+វិធីធ្វើទឹកផ្លែស្រកានាគក្រឡុក ៖-មុនដំបូងត្រូវចាក់ទឹកកកចូលទៅក្នុងឧបករណ៍ក្រឡុក បន្ទាប់មកដាក់ផ្លែស្រកានាគ ទឹកសឺរ៉ូ និង ទឹកក្រូចឆ្មារបញ្ចូលគ្នាតែម្តង បើកឧបករណ៍ក្រឡុកដោយប្រើកំលាំងធម្មតាបានហើយ ព្រោះផ្លែស្រកានាគវាទន់ៗងាយបែកឆាប់ កិនទុកប្រហែល ២ ៣ នាទីឲ្យវាម៉ដ្ឋខាប់ជាសាច់តែមួយរួចរាល់ហើយលោកអ្នកអាចចាក់ដាក់ក្នុងកែវដែលរៀបចំស្អាតទុកពិសារបាន ។-បញ្ជាក់ ដោយសារយើងបានកិនលាយជាមួយទឹកកក ប្រសិនទុកចោលយូរ ហើយមិនបានដាក់ទូទឹកកកទៀតនោះ វានឹង បាត់បង់រសជាតិលែងឆ្ងាញ់មិនខាន ។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here