របៀបធ្វើទឹកសៀងទុកជ្រក់ប្រហិត!!

1488

របៀបធ្វើទឹកសៀងទុកជ្រក់ប្រហិត

គ្រឿងផ្សំ ៖- សៀងប្រៃ ឬសៀងផ្អែម ២០០ក្រាម ឬ ៤ស្លាបព្រាបាយ -ខ្ញី ១ដុំតូច (តាមចំណូលចិត្ត)
– ខ្ទឹមស ២ ទៅ ២ ដុំ – ម្ទេសហាន់ ៣ផ្លែរ – ស្ករស ឬស្ករត្នោតកាន់ែតល្អ ២ ស្លាបព្រាបាយ របៀបធ្វើ ៖

-ហាន់ខ្ញី និងដំខ្ទឹមស ហើយចិញ្រ្ចាំឲ្យល្អិតៗ ចិញ្រ្ចាំសៀងអោយម៉ត់
-ដាក់ឆ្នាំងលើចង្ក្រានកម្តៅល្មម រួចរំលីងស្ករត្នោតអោយក្រហមក្រមៅបន្តិច តែមិនមែនអោយខ្លោចទេ ។ បើប្រើសៀងប្រៃ ត្រូវរំលីងស្ករច្រើនបន្តិច ។ ផ្ទុយទៅវិញបើប្រើសៀងផ្អែម ត្រូវបន្ថយស្ករត្នោតវិញ ។
-ដាក់ខ្ទឹមស និងខ្ញីចូល ហើយកូរអោយសប់ ។ កូរប្រហែល ១ នាទី និងដាក់ម្ទេសចូល ចាក់សៀងចូល កូរបន្តិច ហើយចាក់ទឹកកន្លះកែវ ចូល ។ ភ្លក់មើលតាមចំណូលចិត្ត ។
-ដើម្បីអោយទឹកសៀងខាប់ល្អ ដូចយើងទិញពីផ្សារ ត្រូវយកម្សៅពោត ២ ស្លាបព្រាបាយ លាយជាមួយទឹកបន្តិច ហើយកូរអោយសប់ រួចចាក់ចូលក្នុងឆ្នាំងទឹកសៀង ហើយកូរ កន្លះនាទី ជាការស្រេច ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here