របៀបធ្វើទឹកត្រឡាចនៅផ្ទះ ងាយស្រួល រសជាតិឆ្ងាញ់ !!

517

របៀបធ្វើទឹកត្រឡាចនៅផ្ទះ ងាយស្រួល រសជាតិឆ្ងាញ់ ទឹកត្រឡាចកំប៉ុងជាភេសជ្ជៈ ពេញនិយមសម្រាប់មនុស្សគ្រប់វ័យ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួលរកទិញ ប៉ុន្តែផឹកភេសជ្ជៈកំប៉ុងច្រើនមិនល្អសម្រាប់សុខភាពនោះទេ។គ្រឿងផ្សំ៖-ត្រឡាច កាត់ជាកង់ៗអាំងរួច ៥ ដុំ -ស្លឹកតើយមួយដុំ (៥សន្លឹក) -ស្ករស -អំបិល -ទឹក ១.៥ លីត្ររបៀបធ្វើ៖១-ដាំទឹកឲ្យពុះ រួចបង់ត្រឡាច និងស្លឹកតើយ ចូលរំងាស់ ១៥ នាទី ដោយចំហកម្របឆ្នាំង

២-បង់អំបិល មួយកូនស្លាបព្រាកាហ្វេ និងស្ករស ២ វែកចូលកូរឲ្យសព្វទុកមួយសន្ទុះ សឹមបិតភ្លើងទុកឲ្យត្រជាក់ជាការស្រេច៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here