របៀបធ្វើទាខ្វៃទឹកឃ្មុំ!

260

របៀបធ្វើទាខ្វៃទឹកឃ្មុំ+គ្រឿងផ្សំ៖- ទាមួយ ទម្ងន់ ១គីឡូកន្លះ ទៅ ២គីឡូ- ខ្ញី ១ដុំតូច- អំបិលបន្តិច- ទឹកឃ្មុំ ៣ស្លាបព្រាបាយ- ប្រេងឆា

+វិធីធ្វើ៖-លាងទា អោយស្អាត និងកាត់ខ្លាញ់កញ្ចូញគូទទាចេញ ដើម្បីកុំអោយឆ្អេះ ។ដាំទឹក ១លីត្រកន្លះ និងដាក់អំបិលបន្តិច ហើយដាំអោយពុះ ហើយស្រុះទា ៥នាទី ដើម្បីយកក្លិនសារ ទាចេញ ទាដែលស្រុះទឹករួច ទុកអោយស្ងួត ៣០នាទី- លាយប្រេងឆា និងទឹកឃ្មុំ ចូលគ្នា ហើយយកមកលាបលើទាដែលស្ងួតនោះ ។ ដាក់ខ្ញីដាក់ក្នុងទា ហើយយកទៅដាក់ឡដុត
-កំដៅឡដុត សីត្ហហភាពប្រហែល ២៣០អង្សារសេ ។ ដាក់ទាដុត រយះពេលប្រហែល ២ម៉ោង
ចន្លោះពេល ដុត ២ម៉ោង ត្រូវឧស្សាហ៏ប្រែរទាបន្តិច ដើម្បីអោយឆ្អិនសប់ និងរាល់ពេលប្រែរ លាបទឹកឃ្មូំ អោយសប់ ពិនិត្យមើលថាតើទាឆ្អិនល្អហើយ ឬនៅ ។ ពេលឆ្អិនទាព៌ណឡើងក្រឡាតល្អ និងស្បែកស្រួយល្មម យកទាដែលដុតរួចនោះទុកឲត្រជាក់រយះពេល ១ម៉ោង បន្ទាប់មកយកទាដែលដុតរួច ទៅបំពងប្រហែល ២៥នាទី ដើម្បីអោយស្បែកទាស្រួយល្អ ជាការស្រេច ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here