របៀបធ្វើថ្នាំព្យាបាលសត្វពីបន្ទាលកន្ទុយក្រពើ!

2103

#របៀបធ្វើថ្នាំព្យាបាលសត្វពីបន្ទាលកន្ទុយក្រពើ

* ធាតុផ្សំ៖

– កន្ទុយក្រពើ ២ធាងធំៗ

– មេថ្នាំការពារសត្វឈឺ​ ១០cc

– ទឹក ៥លីត្រ
– ស្ករងូរ ១០cc ។

* វិធីធ្វើ៖

– យកទឹកចំនួន ៥លីត្រ យកទៅដាំឲ្យពុះ

– យកប្រទាលកន្ទុយក្រពើចិញ្ច្រាំឲ្យល្អិតរួចដាក់ចូលឆ្នាំងនោះស្ងោររយៈពេលប្រមាណ១០នាទី

– យកឆ្នាំងទឹកដែលដាំពុះនោះមករក្សាឲ្យត្រជាក់

-ដាក់ស្ករងូរ ១០cc  និងមេថ្នាំការពារសត្វ​ ១០cc ចូល

 

– ផ្អាប់ទុករយៈពេល៧ថ្ងៃ។

* វិធីប្រើ៖    

-យកទឹកថ្នាំខាងលើចំនួន ២ស្លាព្រាបាយ លាយជាមួយទឹក៥លីត្រ

-យកវាដាក់ឲ្យសត្វចិញ្ចឹមរបស់យើងផឹក ឬលាយជាមួយចំណីឲ្យវាស៊ី នោះវាធ្វើឲ្យសត្វចិញ្ចឹមរបស់យើឆាប់ធំធាត់ និងមិនងាយឈឺ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ លោក ចាវ ប៉េងណាំ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here