របៀបធ្វើតៅហ៊ូទឹកស្ករ ឆ្ងាញ់ពិសារតែម្តង!

521

របៀបធ្វើតៅហ៊ូទឹកស្ករ ឆ្ងាញ់ពិសារតែម្តង!+គ្រឿងផ្សំ:- សណ្តែកសៀង ៣ខាំ- ទឹក ១លីត្រ- ខ្ញី ២-៣ចំណិត- ស្លឹកតើយ ២-៣សន្លឹក-ខ្ទិះដូង ១ចានចង្កឹះ
– ស្ករស រឹ ស្ករត្នោត៣ខាំ- អំបិល ១ស្លាបព្រាកាហ្វេ- ម្សៅពោត ២ស្លាបព្រាកាហ្វេ+វិធីធ្វើ:- សណ្តែកសៀងត្រាំទឹកក្តៅ៣-៤ម៉ោង ប្ទាប់មកបកសំបកចេញលាង៤-៥ទឹកអោយស្អាត
– យកម៉ាសុីនមកដាក់សណ្តែកលាយជាមួយទឹកកិនអោយម៉ត់ ហើយយកស្បៃមកចោះទឹកសណ្តែកកុំអោយដោយកាក- ដាក់ឆ្នាំងដាំទឹកសណ្តែក លាយជាមួយម្សៅពោត ទុកឲ្យពុះតិចរយោៈពេល១០នាទី លើកឆ្នាំងទុករយៈពេល២ម៉ោងអោយវាកក រីទុកក្នុងទូរទឹកកកកន្លះម៉ោង។
– យកឆ្នាំដាក់ដាំទឹកលាយស្ករ អំបិលបន្តិច បន្ទះខ្ញី ស្លឹកតើយ- ដាក់ដាំខ្ទិះដូងលាយជាមួយអំបិលចុងស្លាបព្រា ម្សៅពោត១ស្លាបព្រា កូរអោយសព្វ និងខាប់ល្អ ។+ ចំណាំ: ខ្ទិះដូងដាក់ក៏បាន មិនដាក់ក៏បាន រីឯទឹកស្ករចង់ផ្អែម ឬ មិនផ្អែមទៅតាមចំណង់ចំណូលចិត្ត ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here