ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើជ្រក់ក្រអៅឈូក!

02-May-2019 09:50 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-ក្រអៅឈូក -សណ្ដែកបណ្ដុះ -ម្ទេស -ខ្ទឹមស -ខ្ទឹមក្រហម -ក្រូចឆ្មារ -បើធ្វើច្រើនគេអាចដាក់ម្ជូរអំពិល +វិធីធ្វើ ៖-ដាំទឹក២ចានចង្កឹះ ពេលពុះបង់អំបិល១ស្លាព្រាកំពង់ ហើយស្ករត្នោត២ស្លាបព្រារបាយ ដាក់ប៊ីចេងតិច ទឹកត្រីតិច ហើយហាន់ខ្ទឹមស ក្រហមដាក់ ដាក់ក្រូចឆ្មារ ចិញ្រ្ចាំម្ទេសអោយម៉ត់ដាក់ ពេលទឹកនោះត្រជាក់ ទើប យកមកត្រាំ១ក្រអៅឈូក ២០នាទីទើបដាក់សណ្ដែកបណ្ដុះ យើងអាចភ្លក់មើលទឹកហ្នឹងបានថា ត្រូវតាមចំនូលចិត្ត-ថែមថយតាមហ្នឹង បើខ្វះស្ករស គេថែមស្ករសក្រោយ មិនថែមស្ករត្នោតទៀតទេ រសជាតិ ផ្អែមតិចទៅ ជូរ ប្រៃល្មមៗ រយះពេលយ៉ាងយូរ២ម៉ោងយើងអាចញាំបានហើយ ទើបយកដាក់ទូទឹកកក រក្សាទុកបាន កុំអោយជូរពេក។
+បើមិនចូលចិត្តសណ្តែកបណ្តុះមិនដាក់ក៏បានហើយវិធីធ្វើដូចគ្នាដដែល+បើចង់ឆាប់បានញាំភ្លាមៗ អាចយកក្រអៅឈូក នឹង សណ្តែកបណ្តុះទៅស្រុះមុនសិន សឹមដាក់គ្រឿងផ្អាប់។សម្រួលអត្ថបទដោយ៖ខ្ទឹមស