របៀបធ្វើចាហួយដូង!

83

+គ្រឿងផ្សំ ៖-ស្ករស ២ ស្លាព្រាបាយ-ម្សៅចាហួយ ១ ស្លាព្រាបាយកន្លះ-ដូងខ្ចី ១ ផ្លែ-អំបិល ១ ចឹប-ខ្ទិះដូងដំបូង ១ កូនចាន+វិធីធ្វើ៖-អ្នកត្រូវចិតសំបកដូងជាមុនសិន បន្ទាប់មកធ្វើការកាប់មុខដូងដើម្បីយកទឹកចេញ ប៉ុន្តែសូ ប្រយ័ត្នកុំឲ្យដាច់ដើម្បីទុកជាគម្រប ហើយប្រើខ្នោសកោសយកសាច់ចេញ។-បន្ទាប់ពីកោសសាច់ចេញរួច អ្នកត្រូវចាក់ទឹកដូងចូលទៅក្នុងឆ្នាំងមួយ បន្ទាប់មក ចាក់ អំបិល ស្ករ ព្រមទាំងម្សៅចាហួយមួយស្លាព្រាចូល កូរឲ្យសព្វ ហើយយកទៅដាក់ដាំឲ្យពុះ នៅក្នុងអំឡុងពេលដាំអ្នកត្រូវកូរវាឲ្យជាប់ដើម្បីកុំឲ្យវាកក បាតក្រោម។-បន្ទាប់ពីដាំពុះហើយ ត្រូវយកវាមកដាក់ក្នុងដូង ហើយបន្ថែមសាច់ដូងដែលអ្នកកោសទុកនោះចូល រួចចាំចាក់ខ្ទិះ រង់ចាំឲ្យត្រជាក់បន្តិចជាការស្រេច ៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here