របៀបធ្វើគាវបំពង សាច់ជ្រូក!

192

របៀបធ្វើគាវបំពង សាច់ជ្រូក+គ្រឿងផ្សំ៖-សម្បកគាវ ៤០ សន្លឹក-សាច់ជ្រូកបីជាន់ ១៥០ ក្រាម-ត្រាវ ២៥០ ក្រាម-អំបិលកន្លះស្លាព្រាកាហ្វេ ស្ករស មួយស្លាព្រាកាហ្វេ-ម្រេចមួយស្លាព្រាកាហ្វេកន្លះ-ស្លឹកខ្ទឹម ៥០ ក្រាម-ជីវ៉ាន់សុ៊យ-ទឹកប៉េងប៉ោះមួយកូនចាន-ប្រេងសម្រាប់ធ្វើការបំពង ៦០០ ក្រាម-ខ្ទឹមសរ ២ ទៅ ៣ កម្ពឹស+វិធីធ្វើ៖-ក្នុងការធ្វើគាវ ជាដំបូងអ្នកត្រូវធ្វើស្នូរនំជាមុនសិនដាក់ចិញ្ច្រាំសាច់ជ្រូក ក៏ដូចជាត្រាវឲ្យម៉ត់ ជាមុនសិន។ ជាបន្តមកទៀតនោះ គឺអ្នកត្រូវហាន់ស្លឹកខ្ទឹម និង ជីវ៉ាន់សុយដាក់ចូលទៅក្នុងចានមួយ ដែលមានសាច់ជ្រូកនឹងត្រាវចិញ្ច្រាំ។ ហើយបន្តមកទៀតនោះ គឺអ្នកគួរបន្ថែមគ្រឿងទេសរសជាតិបន្ថែមចូលទៅក្នុងស្នូរគាវ ដោយមានដូចជា អំបិលកន្លះស្លាព្រាកាហ្វេ ស្ករស មួយស្លាព្រាកាហ្វេ ម្រេចមួយស្លាព្រាកាហ្វេកន្លះ។-សម្រាប់ស្នូរគាវអ្នកមិនគួរដាក់គ្រឿងទេសច្រើនពេកនោះទេពីព្រោះយើងញ៉ាំវាជាមួយនឹងទឹកជ្រលក់។
ក្រោយពីធ្វើស្នូរគាវរួចមកនោះអ្នកគ្រាន់តែធ្វើការខ្ចប់គាវដំបូងអ្នកត្រូវដាក់ដាំខ្លាញ់ឲ្យក្តៅជាមុនសិន ហើយអំឡុងពេលរងចាំខ្លាញ់ក្តៅអ្នកអាចខ្ចប់គាវជាមុនសិន។អ្នកត្រូវលាសម្រកគាវ បន្ទាប់មកដួសយកស្នូរគាវ កន្លះស្លាព្រាបាយ នៅចំកណ្តាលសម្បកគាវ រួចធ្វើការគួច រឺខ្ចប់វាទៅតាមរូបរាងដែលអ្នកចង់បាន។
បន្ទាប់ពីខ្ចប់រួចមក អ្នកគួរបង់វាចូលទៅក្នុងខ្ទះខ្លាញ់ ដែលពុះនោះ រងចាំរហូតដល់នំរាងគ្រៀម ទើបស្រង់ចេញ គួរបន្តធ្វើបែបនេះរហូតដល់ អស់ស្នូរនឹងសម្បកគាវ។+ការធ្វើទឹក៖ ជ្រលក់ដាក់ដុំខ្ទឹមបំពងឲ្យឈ្ងុយរួចបន្ថែម ទឹកប៉េងប៉ោះ អំបិលមួយចិប ព្រមទាំងទឹកបន្ទិចចូលកូរឲ្យសព្វចាក់ផ្ទេរកូរទៅក្នុងកូនចាន តូចមួយ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here