របៀបធ្វើគាវបំពង ងាយៗ!!

280

របៀបធ្វើគាវបំពង ងាយៗ
+គ្រឿងផ្សំ (សម្រាប់បន្ទះនំគាវ)៖– ម្សៅធ្វើនំ ៣០០ក្រាម– ទឹក ២២០មីលីលីត្រ– អំបិលមួយជិប+គ្រឿងផ្សំ (សម្រាប់ធ្វើស្នូល)៖– សាច់ជ្រូក (ផ្នែកស្មា)– ម្សៅពោត ១ស្លាបព្រាបាយ– អំបិល ១កន្លះស្លាបព្រាបាយ
– ស្ករស ១ស្លាបព្រាបាយ– ម្រេចម៉ដ្ឋមួយជិប– ទឹក ៣ស្លាបព្រាបាយ– ស្រាអង្ករ (ប្រសិនបើមាន) ១ស្លាបព្រាបាយ
– ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ– ប្រេងល្ង ២ស្លាបព្រាបាយ– ស្ពៃតឿ ២០០ក្រាម– ស្លឹកខ្ទឹម ២ដើម
– ខ្ញី ចិញ្ច្រាំ ២ស្លាបព្រាបាយ– ខ្ទឹមស ១កំពឹស

+គ្រឿងផ្សំ (សម្រាប់ទឹកជ្រលក់)៖– ប្រេងល្ង ១ស្លាបព្រាបាយ– ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ– ប្រេងម្ទេស ១ស្លាបព្រាបាយ– គ្រឿងសម្រាប់ចម្អិន– ប្រេង ១ស្លាបព្រាបាយ+ វិធីធ្វើ៖
– លាយគ្រឿងផ្សំសម្រាប់ធ្វើបន្ទះនំគាវ ចូលគ្នា ប្រើចង្កឹះច្របល់កូរឲ្យសព្វ ខាប់រួចលុញរយៈពេល១០នាទី ចេញជារាងមូលរលោង។ កាត់នំជាពីរ រួចលុញជាប្រហោងកណ្ដាល បន្ទាប់មកប្រើថង់ប្លាស្ទិកគ្របទុករយៈពេល២០នាទី

+ របៀបធ្វើស្នូលនំគាវ
– ចិញ្ច្រាំសាច់ជ្រូកឲ្យល្អិត រួចដាក់ចូលក្នុងចានគោម១ បន្ថែមម្សៅសូដា ម្សៅពោត រួមទាំងគ្រឿងទេសផ្សំសម្រាប់ធ្វើស្នូលទាំងអស់លាយចូលគ្នា កូរឲ្យសព្វ រួចថែម ស្ពៃ ស្លឹកខ្ទឹម ខ្ញី និង ខ្ទឹមស ចិញ្ច្រាំ ចូលគ្នារួចកូរឲ្យសព្វ។
– រោយម្សៅតិចៗលើជ្រុញ យកនំបន្ទះគាវមកវិញ មកកាត់ ជាដុំតូចៗ ១៦ដុំ។ លុញនំឲ្យរាបដោយប្រើឈើមូលរុញជាបន្ទះៗ។ យកគ្រឿងស្នូលនំគាវមកដាក់រួចខ្ចប់។ ដាក់ប្រេងកម្ដៅខ្ទះ រួចបំពងនំគាវឲ្យឆ្អិន។

+ របៀបធ្វើទឹកជ្រលក់ គ្រាន់តែលាយគ្រឿងទឹកជ្រលក់ដូចរៀបរាប់ខាងលើចូលគ្នាជាការស្រេច។ នោះអ្នកនឹងបាននំគាវ ជ្រលក់ទឹកជ្រលក់ឈ្ងុយឆ្ងាញ់។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here