របៀបដាំ​ខ្ទឹម​យក​ស្លឹកក្នុងផើង​ជ័រ ឬ​កេះ​ស្នោនៅផ្ទះងាយៗ​

245

+សម្ភារ​ត្រូវមាន
-ផើង​ជ័រ ឬ​កេះ​ស្នោ
-ដី​មាន​ជីវជាតិ​ច្រើន ដី​មាន​លាយ​ជីកំប៉ុស្ត ដី​ល្បាប់ ដី​ល្បាយខ្សាច់ ដី​ធូរ​ល្អ​និង​អាច​រក្សា​សំណើម​បានយូរ​
-ពូជ​ខ្ទឹម​ដែល​ត្រូវ​ដាំ (​គួរ​យក​ពូជ​មើម​ខ្ទឹម​ទៅ​ហាល​រយៈពេល​១​ខែ ដើម្បី​ឱ្យ​ស្ងួត​ល្អ​)+វិធី​ដាំ
-ចាក់​ដី​ចូល​ផើង​ក្នុង​កម្រិត​សមល្មម (​ត្រូវតែ​ជា​ដី​ធូរ ផុស​ល្អ​)
-យក​មើម​ខ្ទឹម​កប់​ក្នុង​ជម្រៅ​រាក់ រួច​លុប​ដី​ពីលើ​
-ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​គួរ​ដាំ​ចន្លោះ​២​តឹក ដើម្បី​ឱ្យ​ខ្ទឹម​ទទួលបាន​ពន្លឺ​គ្រប់គ្រាន់​+ការថែទាំ
-ក្រោយ​ដាំ​រួច ត្រូវ​ស្រោច​ទឹក​ឱ្យ​ជោគ​
-ពេល​ខ្ទឹម​ដុះ​ពន្លក ត្រូវ​កាត់​ចំបើង​ក្រាល​គ្រប​ពីលើ​ដី​តាម​ចន្លោះ​គុម្ព ដើម្បី​ការពា​រការ​ហួត​សំណើម​ដី​
-ត្រូវ​ស្រោច​ទឹក​១​ថ្ងៃ ២​ដង គឺ​ពេល​ព្រឹក​និង​ល្ងាច តែ​កុំ​ជោគជាំ​ពេក (​ពេលព្រឹក​បើក​ថ្ងៃ និង​ពេល​រសៀល​ខ្ទង់​ម៉ោង​៤ ដើម្បី​ឱ្យ​ខ្ទឹម​ឆាប់​លាស់​ស្លឹក និង​ទទួលបាន​រស្មី​សំយោគ​)-ឧស្សាហ៍​បោច​សម្អាត​ស្មៅ ជ្រួយដី​ឱ្យ​ធូរ ដើម្បី​ឱ្យ​ទឹក​ងាយ​ជ្រាប​ចូលក្នុង​ដី រក្សា​សំណើម​បានយូរ
+ការប្រមូល​ផល
-ខ្ទឹម​នឹង​ឱ្យ​ផល​ក្នុង​រយៈពេល​៤៥​ថ្ងៃ​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here