ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបដាំដំណាំត្រប់ក្នុងផើង

16-May-2017 04:54 PM

រូបភាព


ដោយ: Uddam

#របៀបដាំដំណាំត្រប់ក្នុងផើង

១- រៀបចំរោងបណ្តុះកូនពូជសម្រាប់ដាំ

២- ពេលកូនមានអាយុប្រហែល ២សប្តាហ៍ អាចយកមកដាំបាន
៣- ជីកអន្លង់ រួចចិញ្ច្រាំចំបើងខ្លីៗ ស្រកីដូង កំប្លោកស្ងួត  រួចប្រស់ទឹកអោយសើម ទើបរោយទម្លាក់ក្នុងអន្លង់ដែលមានដាក់លាមកគោស្ងួតលាយខ្លះៗ ទុកចោលយ៉ាងតិចមួយខែ។


៤- កើបជីដែលបានលាយពីក្នុងអន្លង់ មកលាយជាមួយដីខ្មៅ ដីបាតបឹង ឬ ដីដែលមានកំទេចរុក្ខជាតិរលួយ ហើយហាលអោយស្ងួត មួយអាទិត្យ។
៥- ច្រកដីក្នុងផើង ទើបដាក់ដាំ។

៦- ផើងត្រូវមានចោះប្រហោងនៅគូថ ដើម្បីច្រោះទឹកមិនអោយជាំទឹកក្នុងផើង។
៧- ដីដាំត្រូវមានភាពរោយរសោះ មិនជាប់គ្នា ហើយបើមានលាមកគោច្រើនពេកអាចអោយដីប្រៃ ដំណាំឆាប់ងាប់ និងមិនបានផ្លែ។
៨- ស្រោចទឹកមួយថ្ងៃម្តង រក្សាដំណាំនៅក្នុងកន្លែងដែលមិនសូវមានខ្យល់បក់ត្រូវខ្លាំងដើម្បីការពារកាបាក់ដើម តែត្រូវមានពន្លឺគ្រប់គ្រាន់។