ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

របៀបដកក្លិនពីស្បែកជើង !

14-Feb-2019 04:56 PM

រូបភាព


ដោយ: Uddam

១-ប្រើម្សៅសូដា Baking Soda៖យកម្សៅសូដា ច្រកក្នុងថង់ក្រដាស់ស្តើង ដូចជាក្រដាស់ជូតមាត់ រួចដាច់វាក្នុងស្បែកជើងមួយយប់ចោល វានឹងស្រូបយកខ្លិនមិនល្អ និង សំណើមនៅក្នុងស្បែកជើងរបស់អ្នក ។ អាចរកទិញបាននៅតាមផ្សាទំនើបនានា

២-ប្រើពន្លឺព្រះអាទិត្យ ៖ដាក់ស្បែកជើងរបស់អ្នកអោយត្រូវពន្លឺព្រះអាទិត្យ។សំណើមគឺជាកត្តាចំបងមួយដែលធ្វើអោយស្បែកជើងរបស់អ្នកមានក្លិនមិនល្អ។ការទុកឱ្យវាត្រូវពន្លឺព្រះអាទិត្យធ្វើឱ្យស្បែកជើងស្ងួតហើយការពារការរីកលូតលាស់នៃបាក់តេរី។

៣-ប្រើទូទឹកកករបស់អ្នក៖អ្នកអាចប្រើទូរទឹកកករបស់អ្នកដើម្បីជួយលុបបំបាត់ក្លិនពីស្បែកជើង។ ដោយដាក់វានៅថង់បិទជិតហើយដាក់វាក្នុងទូទឹកកក(កន្លែងកក)របស់អ្នកពេញមួយយប់។ សីតុណ្ហភាពត្រជាក់នឹងសម្លាប់បាក់តេរីដែលបណ្តាលអោយមានក្លិនដែលនឹងធ្វើឱ្យខ្លិនមិនល្អក្នុងស្បែកជើងរបស់អ្នក
រលាយបាត់ ។
៤-ប្រើដុំសាប៊ូ៖វិធីមួយទៀតដើម្បីលុបបំបាត់ក្លិនពីស្បែកជើងគឺដោយដាក់ដុំសាប៊ូនៅខាងក្នុងស្បែកជើង។ សាប៊ូនឹងស្រូបយកក្លិនមិនល្អហើយទុកបន្សល់ក្លិនក្រអូបក្នុងស្បែកជើងរបសអ្នក។

៥-ប្រើសំបកក្រូច ៖ដាក់សំបកក្រូចឆ្មាខ្លះនៅលើស្បែកជើងរបស់អ្នកពេញមួយយប់។ ប្រសិនបើស្បែកជើងរបស់អ្នកមិនស្អុយដោយសារសំណើមទេនោះ វានឹងជួយផ្តល់នូវក្លិនក្រអូបស្រស់ដល់ស្បែកជើងដែលមានក្លិនមិនល្អ!សម្រួលអត្ថបទដោយ៖ខ្ទឹមស