របៀបជួយសង្គ្រោះពេលរលាកស្បែកភ្លាមៗ

122

+នៅគ្រប់ករណីទាំងអស់នៃការរលាក លោកអ្នកត្រូវប្រតិបត្ដិជាដំបូងដោយ ៖
-ត្រូវស្រោបទឹកស្អាតត្រជាក់ (មិនមែនទឹកកក) ដើម្បីបន្ថយការឈឺចាប់រយៈពេល 15 នាទី
-ដោះនាឡិកា ចិញ្ចៀន ខ្សែដៃ ឬគ្រឿងអលង្ការ មុនកន្លែងរលាកនោះហើម។
+បើសិនរលាកធ្ងន់ នោះលោកអ្នកត្រូវតែ៖


-ក្រោយពីស្រោចទឹកដាក់ជនរងគ្រោះដែលរលាកឱ្យដេកផ្ងារ ឬផ្អៀង បើរលាកខ្នង
-គ្របស្បៃស្អាតដែលផ្សើមទឹក រួចដាក់លើកន្លែងរលាក
-រុំកន្លែងរលាក និងក្រណាត់ស្អាត ដោយរឹតមិនឱ្យតឹង
-បញ្ជូនទៅមណ្ឌលសុខភាពជាបន្ទាន់ ដោយតាមដានសញ្ញាស្ហុក(សន្លប់)
-ក្នុងករណីមានសភាពស្ហុក ត្រូវកល់ជើងឱ្យខ្ពស់ជាងក្បាល និងឱ្យទឹកផឹកម្ដងបន្ដិចៗឱ្យបានច្រើនដង។


+បើសិនរលាកមិនធ្ងន់ លោកអ្នកត្រូវតែ៖
-ក្រោយពីស្រោចទឹក បើសិនគ្មានឡើងពងទឹក ទុកកន្លែងរលាកឱ្យនៅចំហ
-បើមានពងទឹក ធ្វើការរុំថ្នមៗ ដើម្បីការពារកន្លែងពងទឹក
-ត្រួតពិនិត្យសញ្ញាឆ្លងរោគ


-សួរជនរងគ្រោះពីការចាក់ថ្នាំបង្ការតេតាណូស
+ក្រៅពីនេះលោកអ្នកក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរដោយ ៖
-ហាមបំបែកពងទឹក
-ហាមលាបថ្នាំក្រមួន ឬវត្ថុអ្វីដែលមិនមែនជាឱសថវេជ្ជសាស្ដ្រ ដូចជាអំបិល ថ្នាំដុសធ្មេញ អាចម៍គោ ទឹកត្រី ទឹកឃ្មុំ ជាដើម។


ក្នុងករណីដែលលោកអ្នកពុំមានភាពជឿជាក់គ្រប់គ្រាន់ សូមធ្វើយ៉ាងណាដើម្បីបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here