របៀបជីកស្រះចិញ្ចឹមត្រីនៅក្បែរផ្ទះ !!!

909

ខាងក្រោមនេះជារបៀបជីកស្រះចិញ្ចឹមត្រីធម្មជាតិចំណាយអស់តិច។សូមជួយចែករំលែកដល់កសិករយើងបានជាប្រយោជន៍ផង!


១.វិធីធ្វើស្រះដោយការជីក៖
–ជ្រើសរើសស្រះមានទំហំល្មម ២មx៤ម ៣មx៤ម ឬ៤មx៤ម។
–ជីកជម្រៅចុះក្រោមប្រមាណ១ម៉ែត្រនិងត្រូវមានជើងទេនៅតាមមាត់ស្រះប្រមាណ៤៥ដឺក្រេ បាតស្រះត្រូវរៀបចំឲ្យបានស្មើរល្អ។


–ដាក់ក្រាលប្រភេទផ្ទាំងប្លាស្ទិចដែលមាំស្វិតល្អនិងដាក់ដីគ្រប់សង្កត់ពីលើជាយផ្ទាំងប្លាស្ទិចនៅមាត់ស្រះផង។
–ដាក់ទឹកចូលកម្ពស់២/៣ នៃស្រះ។
–ដាក់ប្រភេទដីបាតត្រពាំងនៅបាតរបស់វាខ្លះកំរាស់ប្រមាណ២សង់ទីមែត្រ។


–ដាក់ទឹកEM ១លីត្រ សម្រាប់ផ្ទៃស្រះ ៨ម៉ែត្រការេ។
–ដាក់កំប្លោកត្រកួនខ្លះនិងចកតូចៗដើម្បីជាជម្រកដល់ត្រី ជួយបង្កើតចំណី និងបរិស្ថានធម្មជាតិក្នុងស្រះ ទុករយៈពេល ៥-៧ថ្ងៃក្រោយទើបអាចដាក់ត្រីចិញ្ចឹមបាន។


–ក្នុងទំហំស្រះ១ម៉ែត្រការេអាចដាក់ត្រីក្រាញ់បានប្រមាណ៥០ក្បាល ឬត្រីអណ្តែងប្រមាណ៣០ក្បាល។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here