ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

របៀបជីករណ្តៅនិងលាយជីធម្មជាតិឲ្យបានត្រឹមត្រូវធ្វើឲ្យដូងទទួលផលបានល្អ និង​ទឹក​មាន​រសជាតិ​ផ្អែមឆ្ងាញ់

13-Feb-2019 03:05 PM

រូបភាព


ដោយ: Uddam

​ដើម្បី​ដាំដូង​ឲ្យបាន​ផល​ល្អ ត្រូវជ្រើសរើស​ផ្លែ​ដូង​ធំ និង​មាន​ដុះ​ពន្លក​ថ្លោស​ល្អ ។​+ការជីរណ្តៅ
-រណ្តៅ ​ជីក​ទំហំ ១ ម៉ែត្រ​បួន​ជ្រុង-នៅ​បាត​រណ្តៅ​ដាក់​លាមក​គោ ៣ ប​ង្គី​
-ដាក់​ស្លឹកឈើ ៦ ប​ង្គី​-ដាក់​ផេះ ១ ប​ង្គី​
-ដាក់​លាមក​គោ ៣ បង្គី​ថែមទៀត​
-ដាក់​ដីខ្សាច់ ឬ​ដីល្បាយខ្សាច់ ២ ប​ង្គី ។​
-បន្ទាប់​មក​ស្រោច​ទឹក​ពី​លើ​ឲ្យ​ជោគ-ដាក់​ដូង​ដាំ​ដោយ​កប់​ផ្លែ​ឲ្យនៅ​ត្រឹម​ពន្លក
​-ការរៀបចំ​រណ្តៅ​ដាំ​បែប​​នេះ ធ្វើឲ្យ​យើង​មិន​លំបាក​ក្នុង​ការ​ស្រោច​ទឹក​ទេ គឺ​ស្រោច​តែ​មួយ​ដង​គត់​នៅ​ពេល​ដាំ-ហើយ​ដាំ​បាន​រយៈពេល ៤ ឆ្នាំ ដូង​ចាប់​​ផ្តើម​ផ្តល់​ផ្លែ​រហូត​ផ្លែ​ច្រើន និង​ទឹក​មាន​រសជាតិ​ផ្អែម​ទៀតផង
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត