ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

របៀបគ្រៀវចេកឲ្យចេញផ្លែពាក់កណ្តាលដើម !!

21-Feb-2019 09:56 AM

រូបភាព


ដោយ: Uddam

វិធីងាយៗដែលយើងអាចសាកល្បងធ្វើបាន
របៀបគ្រៀវឲ្យចេកចេញផ្លែពាក់កណ្តាលដើម
ជួយចែករំលែកបន្តជាចំណេះដឹងថ្មីៗ


+ការជ្រើសរើសដើមចេក៖
-ជ្រើសរើសដើមចេកដែលមានអាយុពី ៧-៨ ខែ


+វិធីធ្វើ៖
-កំណត់យកកំពស់ប្រមាណ ១,៦ម៉ែត្រ
-ទំហំដែលត្រូវចោះ មុខទទឹងប្រវែង ១តឹក និងកម្ពស់ប្រមាណ ១,៥តឹក
-ធ្វើការកាត់ចោះរហូតដល់ស្នូលកណ្តាល រួចកាត់ស្នូលនោះចេញ

 


-យកបន្ទះជ័រប្លាស្ទិចបិទផ្នែកខាងលើនៃប្រលោះនោះដើម្បីកុំឲ្យបណ្តូលវាចាក់បន្តទៅខាងលើ
-បាញ់ទឹកជីលាមកសត្វម្តងជារៀងរាល់ថ្ងៃដើម្បីជំនួយការលូតលាស់
-ពេលបណ្តូលចាប់ផ្តើមដុះចេញមកត្រូវពិនិត្យមើលឲ្យប្រាកដថាស្នូលរបស់វាងាកចេញមកខាងក្រៅ។


បងប្អូនអាចសាកល្បងវិធីនេះទៅលើដើមចេក ១ឬ២ដើមសិន ជាការដកពិសោធន៍បច្ចេកទេសថ្មីៗ។
បើបានលទ្ធផលល្អអាចអនុវត្តក្នុងបរិមាណច្រើនបានព្រោះមានកសិករដាំចេកមួយចំនួនទទួលបានការជោគជ័យក្នុងការធ្វើបែបនេះ។


☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH