របៀបក្នុងការដាំត្រកួនដោយគ្រាប់

187

-ជ្រើសរើសយកគ្រាប់ពូជដែលល្អដើម្បីធ្វើឲ្យត្រកួនវាលូតលាស់ល្អ
-រកដីដែលមានជីជាតិនិងជាប់ទឹក-ត្រូវធ្វើដីឲ្យម៉ដ្ឋល្អពេលដែលយើងធ្វើដំបូង  និងដាក់ជីពេលដែលយើងកំពុងធ្វើផង
-ត្រូវធ្វើរងទំហំ កន្លះម៉ែត្រទៅ១ម៉ែត្រ ឲ្យបានត្រឹមត្រូវដើម្បីងាយស្រួលក្នុងការដាំត្រកួន-ពេលដែលយើងធ្វើរងហើយ យើងត្រូវធ្វើគន្លងវាដើម្បីងាយស្រួលក្នុងការដាំ និង ងាយស្រួលស្រោចទឹក
-ត្រូវដាក់លាមកឬជីធម្មជាតិដើម្បីឲ្យត្រកួនកាន់តែខ្ចីល្អ(លាមកសត្វ ជីអាចម៌គោ)-ត្រូវដាក់ជីពេលយើងដាំយ៉ាងហោច១ដងទៅ២ដង
-ត្រូវស្រោចទឹក ២ ដង យ៉ាងតិចក្នុង១ថ្ងៃ ដើម្បីឲ្យត្រកួនកាន់លូតលាស់ល្អ-ត្រូវស្រោចទឹកនៅពេលព្រឹកព្រលឹម និង នៅពេលល្ងាច ដើម្បីកុំឲ្យវាឆួលឆាប់ងាប់
-ត្រូវសោចទឹកត្រកួនជារៀងរាល់ថ្ងៃដើម្បីឲ្យវាមានជីជាតិគ្រប់គ្រាន់និងធ្វើឲ្យវាឆាប់លូតលាស់ល្អ-ត្រូវបោចស្មៅវា ដើម្បីកុំឲ្យដំណាំយើងមិនល្អ និង​ ដើម្បីកុំឲ្យដីរឹង គ្មានជីជាតិ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here