របៀបកែប្រែដីមិន​ល្អទៅ​ជា​ដី​ល្អ មាន​ជីជាតិសំរាប់ដាំដំណាំកសិកម្មផ្សេងៗ

611

-ប្រើប្រាស់​​ជីកំប៉ុស្ត (​ជី​ដែល​ផ្សំ​ពី​ជីធម្មជាតិ​ផ្សេងៗ ហើយ​ទុកឱ្យ​ពុក​ល្អ​) ដើម្បី​ឱ្យ​ដី​ផុស និង​អាច​រក្សា​សំណើម​បានល្អ​
-មិនគួរ​ដាំ​ដំណាំ​មុខ​ដដែលៗ​លើ​ដី​ដដែល​ទេ គឺ​ត្រូវ​ដាំ​ឆ្លា​ស់មុខ​ដំណាំ​តាម​រដូវ-គួរ​ដាំ​ដំណាំ​ជី​ស្រស់​បៃតង ដើម្បី​យក​ស្លឹក​ធ្វើជា​ជី​ដល់​ដី​
-គ្រប​ដី​ជាប្រចាំ ដើម្បី​ការពារ​ដី​ពី​ការរង​នូវ​កំដៅថ្ងៃ​ខ្លាំង ដើម្បី​រក្សា​សំណើម​ក្នុង​ដី​ឱ្យបាន​ល្អ និង​ការពារ​នូវ​ការហូរ​សឹក​នូវ​ស្រទាប់ដី​ខាងលើ​-មិន​ត្រូវ​ប្រើ​ជីគីមី និង​ថ្នាំពុល​ទេ ព្រោះ​វា​នាំឱ្យ​ប៉ះពាល់​ដល់​សត្វល្អិត​ដែល​រស់នៅ​ក្នុង​ដី(​ឧទាហរណ៍​ជន្លេន​)
– ប្រសិនបើដីនោះខ្សាច់​ពេក ត្រូវ​បន្ថែម​ដី​ឥដ្ឋ ឬ​ដីដំបូក​ខ្លះៗ(តែបើ​ដីឥដ្ឋ​ពេក គេ​អាច​បន្ថែម​ដីខ្សាច់​ខ្លះៗ​)
-ប្រសិនបើដីនោះ​ដី​ជាំ​ទឹក​ខ្លាំង ត្រូវធ្វើ​ប្រព័ន្ធ​រំដោះ​ទឹក តាមរយៈ​ការជីក​ជា​កូន​ប្រឡាយ ឬ​ចង្អូរ​នៅ​ក្នុង​សួន​សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here