របស់៥យ៉ាងដែលបំផ្លាញសក់អ្នកបានយ៉ាងងាយ!

489

១-សក់អ្នកខ្លាចអ្នកប្រើសាប៊ូកក់សក់មួយម៉ាកក្នុងរយៈពេលយូរណាស់។ នៅពេលដែលអ្នកប្រើយូរ មិនផ្លាស់ប្តូរ នឹងធ្វើឲ្យសក់អ្នកងាយកើតមានបញ្ហាណាស់។ ដូចនេះ អ្នកគួរតែប្រើច្រើនម៉ាក ទើបអាចការពារសក់អ្នកឲ្យមានសុខភាពល្អ។២-សក់អ្នកខ្លាចបំផុតគឺថ្នាំលាបសក់។ នៅពេលដែលអ្នកតែងប្តូរពណ៌សក់ នឹងអាចបំផ្លាញសរសៃសក់អ្នកយ៉ាងងាយ ថែមទាំងអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺមហារីកទៀតផង។៣- សក់អ្នកក៏ខ្លាចពេលដែលអ្នកដាក់លាបសក់ ព្រោះអាចធ្វើឲ្យសក់អ្នកជ្រុះខ្លាំង ថែមទាំងងាយឡើងអង្គែលទៀតផង។ ដូចនេះ បើអ្នកចង់ប្រើថ្នាំអប់ អ្នកគួរតែលាងឲ្យស្អាត ទើបមិនប៉ះពាល់ដល់សុខភាពសក់។៤-សក់អ្នកខ្លាចខ្លាំងពេលដែលអ្នកតែងតែប្រើម៉ាស៊ីនក្តៅដើម្បីផ្លុំ ឬគាប ដោយវាអាចបំផ្លាញសក់អ្នកក្នុងរយៈពេលខ្លី។ ដូចនេះ បើអ្នកចង់ឲ្យសក់អ្នករលោងស្អាត អ្នកមិនគួរគាបច្រើនឡើយ។៥-សក់ខ្លាចពេលដែលអ្នកប្រើទឹកក្តៅដើម្បីកក់សក់។ ដូចនេះ អ្នកគួរតែប្រើទឹកធម្មតាបានហើយ ទើបមិនធ្វើឲ្យខូចសរសៃសក់អ្នកយ៉ាងងាយ។ អ្នកគួរតែចៀសពីការធ្វើរឿងទាំងឡាយខាងលើ ដើម្បីការពារសក់អ្នកឲ្យមានសុខភាពល្អ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here