យុទ្ធសាស្រ្តក្នុងការលាងបន្លែឲ្យអស់ជាតិពុលមុនពេលយកទៅចម្អិន!

108

ការ​ទិញ​បន្លែ​មក​ទទួលទាន​សូម​កុំ​គិត​ថា វា​គ្មាន​សារធាតុ​ពុល​នៅ​ជាប់​នឹង​បន្លែ ។ យក​ល្អ​គួរ​លាង​បន្លែ​ដោយ​ប្រើ​ទឹក​ថ្នាំ​សម្រាប់​លាង​នឹង​ជួយ​កាត់​បន្ថយ​ ជាតិពុល​ក្នុង​បន្លែ​នៅ​មុន​ពេល​ទទួលទាន ។

ខាង​ក្រោម​នេះ ជា​វិធីសាស្ដ្រ​មួយ​ចំនួន​ក្នុង​ការ​ប្រើ​ទឹក​ថ្នាំ​សម្រាប់​លាង​ជម្រះ​បាន​ យ៉ាង​ងាយ​ដូច​ជា ៖

-ទឹក​សាច់ជូ កាត់​បន្ថយ​ជាតិពុល​ក្នុង​បន្លែ​បាន​ដល់ ៩០​-​៩៥% ៖ យក​សាច់ជូ​១​ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹក​ពី​១៥​-​២០​លីត្រ រួច​យក​បន្លែ​មក​ត្រាំ​ទុក​រយៈ​ពេល​ពី ១៥​-​២០​នាទី ក្រោយ​មក​លាង​ដោយ​ទឹក​ស្អាត​៣​-​៤​ដង ។

-ទឹក​អំបិល ក៏​អាច​កាត់​បន្ថយ​ជាតិពុល​ក្នុង​បន្លែ​បាន​ពី​៦០​-​៧០%: ត្រូវ​យក​អំបិល​២​ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹក​ស្អាត​៤​-​៥​លីត្រ រួច​យក​បន្លែ​មក​ត្រាំ​ទុក​រយៈ​ពេល​២០​នាទី បន្ទាប់​មក​លាង​ដោយ​ទឹក​ស្អាត​ពី​៣​-​៤​ដង ។

-ទឹក​សូដ្យូម​ប៊ីកាបូណេត កាត់​បន្ថយ​ជាតិពុល​នៅ​ក្នុង​បន្លែ​បាន​ដល់​៩០​-​៩៥% ៖ យក​សូដ្យូម​ប៊ី​កាបូណេត​១​ស្លាបព្រា​បាយ​លាយ​នឹង​ទឹក​ស្អាត​២០​-​២៥​លីត្រ រួច​យក​បន្លែ​ទៅ​ត្រាំ​ទុក​រយៈ​ពេល​ពី​១៥​-​២០​នាទី បន្ទាប់​មក​លាង​ជាមួយ​ទឹក​ស្អាត​ចំនួន​ពី​៣​-​៤​ដង ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here