យល់ដឹងពីវិធីសាស្រ្តមួយចំនួនក្នុងការព្យាបាលការរលាកបំពង់ក និងការថែទាំសុខភាពដោយខ្លួន

1061

ការ​រលាក​បំពង់ក មានន័យ​ថា ជា​ការឈឺ​រមាស់ ឬ​រលាក​ក្នុង​បំពង់ក ហើយ​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នៅពេល​លេបទឹកមាត់​។ ចំពោះ​មូលហេតុ​ចម្បង​បំផុត​របស់​ជំងឺ​នេះ​គឺ ការបង្ក​រោគ​ដោយ​វីរុស​ដូចជា ជំងឺ​ផ្តាសាយ​ជាដើម​។ ការ​ឈឺបំពង់ក​ដែល​បណ្តាល​មក​ពី​វីរុសនឹង​ជា​វិញ​ដោយ​ខ្លួនឯង តាមរយៈ​ការថែទាំ​សុខភាព​ដោយ​ខ្លួនឯង​។ ចំពោះ​ការ​រលាក​បំពង់ក ដោយសារ​បាក់តេរី​វិញ ឬ Streptococcal Infection ច្រើន​តែ​ត្រូវ​ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ ដើម្បី​បង្ការ​ផលវិបាក​របស់​វា​។ ខាងក្រោមនេះគឺជាវិធីសាស្ត្រ​មួយចំនួននៃ​ការថែទាំ​សុខភាព​ដោយ​ខ្លួនឯង ដែលអាច​ជួយ​បំបាត់​បញ្ហាបាន​បណ្តោះអាសន្នផង​ដែរ៖

១.សម្រាក៖​ គេង​ឲ្យបាន​ច្រើន និង​ថ្នម​សម្លេង​។​

២.ទទួលទាន​ទឹក​៖ ទទួល​ទឹក​ឲ្យបាន​ច្រើន ដើម្បី​រក្សា​សំណើម​នៅ​បំពង់ក និង​បង្កា​រការ​ខ្សោះ​ជាតិ​ទឹក​។​ បើទទួលទានទឹកតែក្តៅឧណ្ហៗជាមួយក្រូចឆ្មារ ឬទឹកឃ្មុំ កាន់តែប្រសើរ។

៣.ព្យាយាម​ទទួលទានអាហារ និង​ភេសជ្ជៈ​ផ្តល់​ផាសុខភាព​៖ ទឹក​ក្តៅ​ឧណ្ហៗ ទឹក​ស៊ុបក្តៅៗ តែ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន ទឹកឃ្មុំ​ក្តៅ​ឧ​ណ្ហៗ សុទ្ធ​តែ​អាច​ជួយ​បន្ធូរ​អា​ការៈឈឺ​បំពង់ក​បាន​ទាំងអស់​។ សូមជៀសវាងអាហារដែលមានជាតិហឹរ។

៤.ខ្ពុរ​ទឹកអំបិល​៖ ការ​ខ្ពុរ​ទឹកអំបិល អាច​ជួយ​បន្ធូរ ឬ​សម្រួល​ដល់​ការឈឺ​បំពង់​ក​បាន​។ ខ្ពុរឲ្យបាន ២-៣ដង ក្នុងមួយថ្ងៃ។

៥.ចៀសវាង​សារធាតុ​បង្ក​រលាក​៖ ចូរ​ធ្វើយ៉ាងណា​ឲ្យ​ផ្ទះ​គ្មាន​ផ្សែង​បារី និង​ប្រើ​ផលិតផល​លាង​សម្អាត​ណា ដែល​មិន​អាច​បង្ក​ការ​រលាក​បំពង់ក​៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here