យល់ដឹងពីប្រភេទនៃដំណាំដូង

211

ដំណាំដូង ជាដំណាំមួយ ក្នុងចំណោមដំណាំកំពុងពេញនិយមក្នុងការដាំដុះលក្ខណៈចំការ!
1.ដូងតុកកែ

​- ដូងតុកកែ ជាដូងដែលមានរសជាតិផ្អែមជាងគេ ក្រអូបឈ្ងុយ តែផ្លែតូច គូថស្រួច!

2.ដូងក្រអូប

– ដូងក្រអូប ជាដូងដែលមានរសជាតិផ្អែម ក្រអូប តែចាញ់ដូងតុកកែ វាមានផ្លែធំល្មម មានគូថស្រួចបន្តិច អោយអោយទិន្នផលខ្ពស់ ជាជម្រើសសម្រាប់ការដាំប្រមូលផលផ្លែខ្ចី(ចាស់)! ពេញនិយមជាងគេបច្ចុប្បន្ន


3.ដូងតឿ

– ជាប្រភេទដូងដែលមានរសជាតិមិនសូវផ្អែម តែផ្លែធំ ផ្លែមានរាងមូល សាច់ក្រាស់ជាជម្រើសល្អសម្រាប់ការដាំប្រមូលផលដូងទុំ!


4. ដូងភ្លើង

-ដូងភ្លើងគឺជាដូងដែលងាយសំគាល់ព្រោះមិនងាយច្រលំនឹងដូងដទៃ ដោយសារផ្លែពណ៍របស់វា រសជាតិផ្អែម ផ្លែធំ សាច់ក្រាស់ ជាជម្រើសសម្រាប់ប្រមូលផលខ្ចី និងទុំ!


**សង្ឃឹមថា នឹងមិនច្រលំឬហៅច្រលំគ្នា តឿក្រអូប ក្រអូបតឿ ភ្លើងតឿជាដើម ការហៅតឿព្រោះដោយសារមើលឃើញថាដើមទាប។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភពៈ កសិកម្ម

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here