ម្រុម មានគុណសម្បត្តិអស្ចារ្យដែលមិននឹកស្មានដល់

852

ម្រុម មានគុណសម្បត្តិអស្ចារ្យដែលមិននឹកស្មានដល់
១. តែម្រុម៖ ប្រឡេះស្លឹកដាក់ហាលក្នុងម្លប់រហូតឡើងស្រួយ ទើបយកទៅបុកឲ្យម៉ត់ ច្រកដាក់
ដបកែវបិទឲ្យជិត។

២. ទឹកម្រុម៖
-តែម្រុម ១ស្លាបព្រាបាយ
-ទឹកឃ្មុំ ២ ទៅ ៣ ស្លាបព្រាបាយ
-ក្រូចឆ្មារ ១ចំហៀង (ត្រជាក់ ឬ ក្តៅ ទៅតាមចំណូល) ឆុងហូប១ថ្ងៃ១កែវ។
ម្រុម មានគុណសម្បត្តិអស្ចារ្យដែលមិននឹកស្មានដល់តាមរយៈការស្រាវជ្រាវកន្លងមក។ ម្រុមសម្បូរទៅដោយវីតាមីន និងធាតុរ៉ែច្រើនប្រភេទសំខាន់ៗ ដូចជា Carbohydrate , Fiber , Protein (២ដង ទឹកដោះគោ) , Vit C ( ៧ ដង ផ្លែក្រូច ) , Vit A ៤ដង ការ៉ុត , Vit B1 B2 B3 B5 B6 B9

ដែក , Potassium , Phosphorus , Sodium , សង្ក័សី ។ល។
គុណសម្បត្តិសំខាន់ៗរបស់ម្រុម៖
– បំប៉នស្បែក ប្រឆាំងភាពចាស់ បំប៉នឆ្អឹង (ជំងឺពុកឆ្អឹង )
– ជម្ងឺ ខ្វះសាធាតុ នៃ ទារក និង កុមារ


– សម្រកទម្ងន់ បញ្ចុះខ្លាញ់ ( ផ្លែ )
– ការពារជំងឺមហារីក  បំប៉នឈាម  សម្ពាធឈាមខ្ពស់ (ជំងឺឡើងឈាម )  ជំងឺបេះដូង
– តុល្យភាពជាតិស្ករក្នុងឈាម (ខ្វះស្ករ ឬ លើសស្ករ នៃជំងឺទឹកនោមផ្អែម)
– ជួយបង្កើនប្រពន្ធ័ការពារ


– ជំងឺផ្លូវភេទ ( Syphilis )  ជំងឺហឺត  បំប៉នភ្នែក
– ជំងឺឈឺក្បាល ( ស្លឹក  ប្រេងម្រុម )
– ជ្រុះសក់ អង្គែរ (ប្រេងម្រុម) ផ្តាសាយ (គ្រាប់) ក្អករ៉ាំរ៉ៃ ( គ្រាប់ ) …..។ល។

អត្ថបទបន្ថែម៖ បច្ចេកទេសដាំម្រុម
១- ដាំម្រុមតាមរបៀបផ្សាំ អោយផលឆាប់រហ័ស ហើយងាយថែណាស់ ដោយគ្រាន់តែកាត់មែក ប៉ុនកដៃ កាត់ប្រវែង ប្រហែល កន្លះម៉ែត្រ ដោតទៅដី គ្របស្លឹកអោយមានម្លប់ ហើយស្រោចទឹក មិនយូរថ្ងៃទេ ម្រុមនឹងដុះជាកូនរុក្ខជាតិ អោយស្លឹក ភ្លាមៗ មិនយូរអាទិត្យឡើយ។ បើដោតដាំ នៅលើដីល្បប់ នោះម្រុមរិតតែ ហុចផលល្អខ្លាំងឡើង។


២- បើដាំ ដោយការបណ្ដុះគ្រាប់ដាំ គឺដើមម្រុម មានអាយុវែង ឲ្យផលបានយូរឆ្នាំ ដូចជាដំណាំមៀន ដំណាំស្វាយដែរ។ ពេលបណ្ដុះគ្រាប់ម្រុម គេត្រូវរើសយកគ្រាប់ណា ដែលច្របាច់ទៅរឹងណែនល្អ យកទៅបណ្ដុះ ទើបអាចដុះជាកូនដំណាំល្អ គឺគេយកគ្រាប់ម្រុមនោះ ដាក់រុំស្បៃជ្រលក់ទឹក ឲ្យគ្រាប់វាសើម រីកនៅក្នុងស្បៃ ២ទៅ៣យប់សិន។ នៅពេលគ្រាប់នោះ បែកសំបកមាត់ចាប ទើបយកវាទៅកប់បន្ថើរៗ នៅក្នុងកន្ទោងស្លឹកចេក។ គេកេវកន្ទោង ហើយដាក់ដីល្បប់ ឬ ដីជីរធម្មតា ហើយយកគ្រាប់ ពីរបីគ្រាប់ដែលបែកមាត់ចាប ទៅកប់ក្នុងកន្ទោងនោះ បន្ទាប់មក គេយកកន្ទោង ទៅតម្រៀបគ្នា ហើយធ្វើរបងព័ទ្ធ កុំអោយមាន់កកាយចឹកគ្រាប់នោះ យកឆី ហើយយកថ្នាំបាញ់រះៗ បន្តិចៗការពារកុំអោយ ស្រមោច ចូលរំលីង បណ្តូលពន្លករាងដូចចង្កូមឆ្កែ ដែលទើបដុះចេញមក សៗ ដូចសណ្ដែកបណ្ដុះ។

កាលណាបណ្តូលពន្លកនេះ រំលើងទៅ ដើមម្រុមលែងដុះហើយ។ បើដាំនៅខែក្ដៅ គេត្រូវស្រោចទឹក ពីលើកន្ទោងឲ្យជោគល្អ ហើយយក ចំបើង ឬ ស្លឹកចេកទុំ ងាប់ៗ ទៅគ្របពីលើកន្ទោង បន្ថយកំដៅ កុំឲ្យចំហាយក្ដៅខ្លាំង ទៅលើកន្ទោង អាចនាំឲ្យស្វិត បណ្ដូលគ្រាប់ពូជ ដែលទើបចេញពន្លក ដែលនៅខ្ចីនោះ អោយស្លាប់វិញបាន។ បើនៅខែភ្លៀងវិញ គេគ្រាន់តែ ការពារគ្រាប់បណ្ដុះទើបចេញពន្លកនោះ កុំឲ្យសត្វស្រមោច ឬកណ្ដុរ ជាដើម វាស៊ីបណ្ដូល តែប៉ុណ្ណោះ។ ក្រោយពីកូនឈើ ដុះធំបន្តិចហើយ ទើបគេ យកដំណាំនោះ ទៅដាំ នៅលើដី ដើម្បីអោយកូនដំណាំ អាចដុះលូតលាស់ ធំធាត់យ៉ាងសេរី។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here