ម្ទេសខ្ចី ក៏មានអត្ថប្រយោជន៍ច្រើនដែរ!!

31

-ម្ទេសត្រូវបានគេប្រើប្រាស់រាប់រយឆ្នាំមកហើយសម្រាប់លាយជាមួយម្ហូបអាហារបន្ថែមរសជាតិហិរ បង្កើនរសជាតិកាន់តែឆ្ងាញ់ជក់មាត់។

១-ប្រឆាំងនឹងមហារីក៖សារធាតុពិសេសមួយចំនួនទទួលបានពីផ្លែម្ទេស ត្រូវបានគេសិក្សាឃើញថាអាចកំចាត់ និងបញ្ឈប់ការលូតលាស់នៃកោសិកាមហារីកបាន នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់សហព័ន្ធស្រាវជ្រាវជំងឺមហារីកនៃសហរដ្ឋអាមេរិក។ អ្វីដែលគួរកត់សម្គាល់នោះគឺអំពើប្រឆាំងទៅលើកោសិកាមហារីកនៃសុដន់ដែលគេឃើញថាកោសិកាមហារីកឈប់លូតលាស់និងរួមតូច។

២-ល្អសម្រាប់សុខភាពបេះដូង៖ផ្លែម្ទេសសំបូរដោយសារធាតុប៉ូតាស្យូម ជាសារធាតុរ៉ែដ៏សំខាន់បំផុត ជួយ ទម្លាក់សម្ពាធឈាមឲ្យមកនៅកម្រិតមួយធម្មតា។ ហេតុនេះហើយសារធាតុប៉ូតាស្យូមអាចជួយសម្រួលដល់ចលនានៃសរសៃឈាម បង្កើនលំហូរនៃចរន្តឈាមដែលសុទ្ធសឹងជាកត្តាយ៉ាងសំខាន់កាត់បន្ថយហានិភ័យនៃជំងឺបេះដូងជាច្រើនមុខ។

៣-ជួយដល់ការសម្រកទម្ងន់៖សារធាតុ capsaicin នៃផ្លែម្ទេស ត្រូវបានគេរកឃើញថាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការសម្រកទម្ងន់។ នេះក៏ព្រោះសារធាតុនេះបានជំរុញដល់ដំណើរការនៃមេកានិចពិសេសម៉្យាងហៅថា thermogenesis ដើម្បីជួយដុតខ្លាញ់បំលែងជាកម្តៅ។ កត្តានេះហើយបានជួយជំរុញដល់ការសម្រកទម្ងន់ដោយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួនយើង។
៤-ប្រភពនៃវីតាមីនA៖វីតាមីនA គេបានរកឃើញថា ជួយរក្សាសុខភាពនៃប្រព័ន្ធដង្ហើម ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបង្ហូរនោម និងជាពិសេសសរីរាង្គភ្នែក។ វីតាមីនA ជាវីតាមីនប្រឆាំងនឹងការបង្ករោគដ៏សំខាន់ផងដែរ។៥-បង្កើតគ្រាប់ឈាមក្រហម៖ដំណើរការនៃការចាប់យកអុកស៊ីសែនរបស់កោសិកាគ្រាប់ឈាមក្រហមក្នុងចរន្ត ឈាមយើងអាចប្រព្រឹត្តជាធម្មតាបានលុះត្រាមានវត្តមាននៃសារធាតុដែកនៅជាប់នឹងកោសិកាគ្រាប់ឈាម។កង្វះនៃសារធាតុដែកអាចបណ្តាលឲ្យយើងមាននៅអាការស្លេកស្លាំង ចេះតែហត់អស់កម្លាំង និងងាយឈឺក្បាលវិលមុខ។ នេះក៏ដោយសារកោសិកាយើងត្រូវការអុកស៊ីសែនរាល់វិនាទីដើម្បីទទួលបានដំណើរការដ៏ប្រសើរ។

៦-ប្រភពនៃវីតាមីនC៖ផ្លែម្ទេសក៏សំបូរទៅដោយវីតាមីនC ដែលត្រូវបានគេសិក្សាឃើញថា ដើរតួនាទីយ៉ាងសកម្មក្នុងប្រព័ន្ធសុំារាងកាយយើង។វីតាមីនC មានភាពសកម្មយ៉ាងខ្លាំងជួយបំពេញតួនាទីរបស់កោសិកាឈាមស ប្រឆាំងនឹងមេរោគទាំងឡាយ។ ជាពិសេសវាជាសារធាតុចិញ្ចឹមដែលមានប្រសិទ្ធភាពបំផុត ប្រឆាំងនឹងជំងឺផ្តាសាយ៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here