ម្ជូរល្មម ឬ ម្ជូរបារាំង ឬ ជេងគ្រេងក្រហមព្យាបាល ក្រួសក្នុងតម្រងនោម រំលាយជាតិខ្លាញ់ក្នុងសរសៃឈាម  លើសឈាម ដំបៅក្រពះ ក្អក ចុកពោះ សរសៃប្រសាទ ប្រមាត់

1572

តើបងប្អូនស្គាល់ ម្ជូរល្មម (ឬ ម្ជូរបារាំង ឬ ជេងគ្រេងក្រហម) ទេ? ដឹងទេថា រុក្ខជាតិនេះ អាចព្យាបាល ក្រួសក្នុងតម្រងនោម បានយ៉ាងមានប្រសិទ្ធភាពទេ? ក្រៅពីនេះអាចប្រើជាថ្នាំ រំលាយជាតិខ្លាញ់ក្នុងសរសៃឈាម  លើសឈាម ដំបៅក្រពះ ក្អក ចុកពោះ សរសៃប្រសាទ ប្រមាត់ទៀតផង!

ស៊ែរចែកគ្នាបានដឹងពីគុណប្រយោជន៍ដ៏អស្ចារ្យនេះផង!

+ប្រភេទរុក្ខជាតិ៖ ម្ជូរល្មម ឬ ម្ជូរបារាំង ឬ ជេងគ្រេងក្រហម

+ព្យាបាលជំងឺ៖

-ស្លឹក៖ក្អក Scorbut


-ផ្កា៖ រំលាយអាហារ ចុកពោះ លើសឈាម ប្រមាត់ សរសៃប្រសាទ

រូបភាពជំនួយ៖ ចុកពោះ

រូបភាពជំនួយ៖  លើសឈាម

រូបភាពជំនួយ៖ ប្រមាត់  

រូបភាពជំនួយ៖សរសៃប្រសាទ

-ផ្លែ៖ បញ្ចុះខ្លាញ់ក្នុងឈាម ដំបៅក្រពះ

រូបភាពជំនួយ៖ ខ្លាញ់ក្នុងឈាម

រូបភាពជំនួយ៖ ដំបៅក្រពះ


-គ្រាប់៖ ប៉ូវ បញ្ចុះទឹកនោម
-ស្រទាប់ផ្លែ៖ ក្រួសក្នុងតំរងនោម


+កំរិតប្រើ៖ 20g-30gស្ងោរផឹក។

ប្រភព៖ មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្របូរាណ

+វិធីធ្វើទឹកម្ជូរល្មម ឬ ម្ជូរបារាំង ឬ ជេងគ្រេងក្រហម៖

-យកផ្លែជេងគ្រេងដែលហាលស្ងួតមួយក្តាប់ដៃ ហើយនិងផ្លែពុទ្រាចិនដែលហាលស្ងួតមួយក្តាប់ដៃ យកមកលាងទឹកអោយស្អាត

-ច្របាច់ពុទ្រាអោយបែកដាក់ចូលគ្នាចាក់ចូលក្នុងឆ្នាំងរួចចាក់ទឹកស្អាតចូល២លីត្រ

-ដាំអោយពុះចេញជាតិ ហើយលើកចុះ ចម្រោះយកតែទឹក

-លាយជាមួយទឹកស្ករ ឬមួយមិនបាច់លាយក៏បាន ប្រសិនបើមានរសជាតិល្មមដែលយើងត្រូវការ

-រួចហើយច្រកចូលដបយកទៅក្លាសេទូរទឹកកកអោយត្រជាក់សម្រាប់ទទួលទានជាការស្រេច។

ម្ជូរល្មមជាដំណាំងាយដាំដុះ។ គេដាំដោយបណ្តុះគ្រាប់ហើយដាំបានគ្រប់តំបន់ទាំងអស់។

-លក្ខណៈរបស់ដើម៖ ម្ជូរល្មម ឬ ម្ជូរបារាំង ឬ ជេងគ្រេងក្រហម ជាប្រភេទតិណជាតិប្រចាំឆ្នាំ មានកម្ពស់ប្រមាណ ១.៥ ទៅ ២ម មានច្រើនសណ្ឋាន មានដើមរឹង ដើម និងមែកមានពណ៌ក្រហម ស្វាយ ហើយបន្តពូជដោយគ្រាប់

-ស្លឹក ៖ មានស្លឹកទោល មានច្រើនសណ្ឋាន ស្លឹកមានលក្ខណៈស្រដៀងនឹងម្រាមដៃ មាន ៣ ទៅ ៥ ឆែក ស្លឹកឆែកជ្រៅស្រួច គែមស្លឹកមានលក្ខណៈជាធ្មេញរណារ ហើយធាងស្លឹកមានប្រវែងប្រមាណ ៥ ស.ម

-ផ្កា ៖ ផ្កាទោលដុះចេញតាមប្រគាប់ធាងស្លឹក មានពណ៌ ស ស៊ីជម្ពូរ ឬ លឿង នៅកណ្តាលផ្កាមានពណ៌ក្រហម ស្វាយ ផ្កាមានកេសឈ្មោលតភ្ជាប់គ្នាជាបំពង ទងផ្កាខ្លី មានរំយោលទ្រវែង មានប្រមាណ ៨ ទៅ ១២ ត្របក

-ផ្លែ ៖ មានលក្ខណៈរាងរៀវ ចុងស្រួច មានប្រវែងប្រមាណ ២.៥ ស.ម ផ្លែខ្ជីមានពណ៌ បៃតង។ នៅពេលចាស់មានពណ៌ក្រហមជាំ ហើយបែកជា ៥ ឆែក។ នៅក្នុងផ្លែមានគ្រាប់ពណ៌ត្នោត ហើយមានលក្ខណៈដូចតម្រងនោមមានចំនួនប្រមាណ ៣០ ទៅ ៣៥ គ្រាប់ក្នុងមួយផ្លែ។

ទឹកម្ជូរល្មមមានលក្ខណៈជាអាស៊ីតជួយកាត់បន្ថយការរលាកតម្រងនោម និងផ្លូវទឹកមូត្រដោយគ្មានផលវិបាកបន្ទាប់បន្សំអ្វីទាំងអស់។ ការពិសោធន៍ក្រុមគ្រូពេទ្យទៅលើមនុស្សធម្មជាតិ និងមនុស្សដែលមានជំងឺក្រួសក្នុងតម្រងនោម ដោយយកផ្កាម្ជូរល្មមប្រមាណ១០-១៥ផ្កាមកស្ងោរយកទឹកមួយកែវលាយស្ករអោយផ្អែមល្មម ហើយយកទៅអោយមនុស្សទាំងពីរក្រុមនេះទទួលទានមួយថ្ងៃបីកែវ។ ជាលទ្ធផលគេសង្កេតឃើញថាមនុស្សធម្មតាដែលគ្មានជំងឺក្រោយពេលពិសាទឹកភេសជ្ជៈម្ជូរល្មមរួចហើយ គេនឹងបត់ជើងតូចចេញមកដោយទឹកនោមមានលក្ខណៈជាអាស៊ីតទាំងក្នុងពិសាអាហារ និងអត់អាហារ។ ចំណែកអ្នកដែលមានក្រួសក្នុងតម្រងនោមវិញ ពិសាមួយថ្ងៃបួនកែវ ហើយលទ្ធផលដែលចេញមក គឺទឹកនោមរបស់គេដែលពីមុនមកមានលក្ខណៈល្អក់ក៏ចាប់ផ្តើមថ្លាឡើងជាលំដាប់ ហើយកាន់តែមានលក្ខណៈជាអាស៊ីតទ្វេឡើង។ គេក៏មានជំនឿរផងដែរថាទឹកភេសជ្ជៈម្ជូរល្មមជួយកាត់បន្ថយសម្ពាធឈាមបន្ថយភាពស្អិតខាប់របស់ឈាមជួយរក្សាព្យាបាលសរសៃឈាមកុំអោយស្រួយរឹង ធ្វើអោយរាងកាយស្រស់បស់ល្អ ហើយវាមានអាស៊ីតស៊ីទ្រិកជួយរំលាយអាហារទៀតផង។

-ប្រយោជន៍ផ្នែកអាហារ៖

ផ្លែស្លឹកខ្ចីក្នុងរដូវភ្លៀងត្របកផ្កាខាងក្រៅ។ ក្រៅពីធ្វើជាទឹកភេសជ្ជៈដូចជាបានរៀបរាប់ខាងលើ គេក៏អាចយកផ្លែខ្ចីរបស់ម្ជូរល្មមទៅស្ងោរធ្វើជាអន្លក់ទឹកគ្រឿង ឯស្លឹកខ្ចីគេអាចយកទៅស្លរម្ជូរ ឬស្រុសធ្វើជាអន្លក់ហូបជាមួយទឹកគ្រឿងបាន។

-រសជាតិ និងប្រយោជន៍ចំពោះសុខភាព

+ផ្លែម្ជូរល្មមខ្ចីមានរសជាតិសាបត្រជាក់ក្នុងខណៈដែលត្រួយខ្ចីមានរសជាតិជូរ ណៃអាស៊ីន ៤.៥មិល្លីក្រាម វីតាមីន C ៤៤មិល្លីក្រាម

+នៅក្នុងស្លឹកម្ជូរល្មមខ្ចី ១០០ក្រាមផ្តល់ថាមពលសម្រាប់រាងកាយ ៤៣គីឡូកាឡូរី  សសៃអាហារ ១.៣ក្រាម កាល់ស្យូម ៩មិល្លីក្រាម  ហ្វូហ្វ័រ ៤មិល្លីក្រាមដែក ០.៨មិល្លីក្រាម។

 

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

 

 

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here