ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

មូលហេតុ៥យ៉ាងដែលអ្នកគួរតែញាំសាលាដឲ្យបានរៀងរាល់ថ្ងៃ!!

18-May-2018 11:56 AM

រូបភាព


ដោយ: Uddam

ផល​ប្រយោជន៍​ពី​ការ​ញាំ​សាលាដ​រាល់​ថ្ងៃ​គឺ​ច្រើន​លើស​លុប​រាប់​មិន​អស់។​ សាលាដ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​នោះ​ទេ ​វា​ថែម​ទាំង​ជួយ​ដល់​សក់​ ស្បែក​ និង​សុខភាព​។​ តោះ​មក​យល់​ដឹង​ពី​អត្ថប្រយោជន៍​ទាំង​នោះ​ឱ្យ​កាន់​តែ​ច្បាស់៖

១. សាលាដ​មាន​ហ្វៃ​បឺរ​(Fiber) ​ជា​ច្រើន​៖​ហ្វៃ​បឺរ​(Fiber) ​​ដែល​មាន​នៅ​ក្នុង​សាលាដ​អាច​ជួយ​អ្នក​ឱ្យ​ឆ្អែត​បាន​យូរ​ និង​ជួយ​អ្នក​ស្រក​ទម្ងន់។​លើស​ពី​នេះ​ទៅ​ទៀត​ វា​ជួយ​ដល់​ការ​រំលាយ​អាហារ​ ដែល​ជា​វិធី​ដ៏​ល្អ​សម្រាប់​ប្រឆាំង​បញ្ហា​ទល់​លាមក​។​

២. សាលាដ​មាន​វីតាមីន​ដែល​អ្នក​ត្រូវ​ការ​៖តើ​អ្នក​មាន​ដឹង​ទេ​ថា​ សាលាដ​មួយ​ចាន​អាច​មាន​វីតាមីន​ដែល​អ្នក​ត្រូវ​ការ​ពេញ​មួយ​ថ្ងៃ? ប្រសិន​បើ​អ្នក​បន្ថែម​បន្លែ​ផ្សេងៗ​ទៀត​ នោះ​អ្នក​នឹង​មាន​សារធាតុ​បំប៉ន​ពេញ​មួយ​ថ្ងៃ​ដោយ​មិន​ចាំ​បាច់​ញាំ​សាច់​។

៣. ​សាលាដ​អាច​កាត់​បន្ថយ​កាល់ឡូរី​ដែល​ធ្វើ​ឱ្យ​អ្នក​ធាត់​៖សាលាដ​មិន​ត្រឹម​តែ​មាន​ហ្វៃ​បឺរ​(Fiber) ​​ដែល​អាច​ជួយ​អ្នក​ឱ្យ​ឆ្អែត​បាន​យូរ​ទេ​ វា​ថែម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ និង​កាល់ឡូរី​បាន​ថែម​ទៀត​ផង។

៤.​ សាលាដ​មាន​រសជាតិ​ឆ្ងាញ់​៖ក្រៅ​ពី​មាន​ជីវជាតិ​បំប៉ន​ សាលាដ​ក៏​មាន​រសជាតិ​ឆ្ងាញ់​ផង​ដែរ​។​ វា​មិន​ពិបាក​ញាំ​ដូច​បន្លែ​ផ្សេង​ទៀត​នោះ​ទេ។​ ជា​ពិសេស​សាលាដ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ ហើយ​អាច​ញាំ​ទទេ​ក៏​បាន។​

៥.​ អ្នក​អាច​ញាំ​សាលាដ​បាន​តាម​ចិត្ត​៖អ្នក​មិន​ចាំ​បាច់​បារម្ភ​រឿង​ឡើង​គីឡូ​ពេល​ញាំ​សាលាដ​ច្រើន​ទេ​។ បើ​សិន​ជា​អ្នក​ចូល​ចិត្ត​វា​ អ្នក​អាច​ញាំ​បាន​តាម​ចិត្ត​ ៕សម្រួលអត្ថបទដោយ៖អ៊ាង សុផល្លែត