ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

មូលហេតុអ្វីបានជាចេះតែឃ្លាន ទោះញុំាឆ្អែត!

31-May-2018 10:19 AM

រូបភាព


ដោយ: Uddam

បន្ទាប់​ពី​ញ៉ាំ​អាហារ​តាម​ពេល​នីមួយៗ មិនទាន់​បាន​ប៉ុន្មាន​ផង អ្នក​មាន​អារម្មណ៍​ថា​ឃ្លាន​ទៀត​ទៅ​ហើយ​។ តើ​មាន​មូលហេតុ​អ្វី​ទៅ​? ហើយ​តើ​គួរ​ធ្វើ​ដូចម្តេច​? ចំណុច​នេះ ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ហើយ​បើ​ងាក​ឃ្លានៗ​ដូច្នេះ តើ​ធ្វើ​ដូចម្តេច​នឹង​ស្រក​តាម​ការចង់បាន​។ ខាងក្រោម​នេះ ជា​មូលហេតុ​ខ្លះៗ ធ្វើឲ្យ​អ្នក​ចង់​តែ​ញ៉ាំ​អាហារ​ខុសពេល​៖

​ញ៉ាំ​អាហា​បំបាត់​ការ​អផ្សុក ៖ ចំណុច​នេះ​ត្រូវ​ទាមទារ​ឲ្យ​អ្នក​មាន​ភាពស្មោះត្រង់​ចំពោះ​ខ្លួនឯង ថា​អ្នក​ពិតជា​ឃ្លាន​មែន ឬ​គ្រាន់តែ​ចង់​ញ៉ាំ ដើម្បី​បំបាត់​ភាព​អផ្សុក​របស់​អ្នក​។ ដើម្បី​ដឹង​ពី​អារម្មណ៍​មួយ​នេះ អ្នកគួ​រសាក​ញ៉ាំ​ទឹក ហើយ​៥​នាទី​ក្រោយ​ញ៉ាំ​ទឹក អ្នកនឹង​ដឹង​ពី​អារម្មណ៍​ពិត​របស់​អ្នក​ហើយ​។​

មើល​តែ​រូបភាព​ម្ហូបអាហារ ៖ រូបថត​និង​វីដេអូ​បង្ហាញ​ពី​ម្ហូបអាហារ ប្រាកដ​ណាស់​ពិតជា​មិន​អាច​ជួយ​អ្នក​ដើម្បី​សម្រក​ទម្ងន់​បានទេ​។ យោងតាម​ការសិក្សា ដែល​បោះពុម្ពផ្សាយ​ដោយ​ទស្សនា​វ​ដ្តី Obesity បាន​រកឃើញថា គ្រាន់តែ​ការមើល​រូបភាព​ម្ហូបអាហារ នឹង​ជំរុញ​ឲ្យចំ​ណង់​អាហារ​កើនឡើងខ្លាំង។ ដូច្នេះ​ប្រសិន​មិន​ចង់ឲ្យ​ខ្លួន​ឯង​ចេះ​តែ​ឃ្លាន​អាហារ​ផ្តេសផ្តាស គួរ Unfollow គណនី​ហ្វេ​សប៊ុក​ម្ហូប​នៅលើ​បណ្តាញ​សង្គម​។

ក្រៅពីនេះការឃ្លានអាចបណ្តាលមកពីចំណុចផ្សេងៗទៀតដូចជា ការរំលាយអាហាររបស់អ្នក​ដំណើរការលឿន អរម៉ូនមិនមានសមតុល្យ ជាដើម៕សម្រួលអត្ថបទដោយ៖ខ្ទឹមស