សុខភាព និងសម្រស់
រូបភាព
ទម្លាប់រស់នៅប្រចាំថ្ងៃ ដែលអ្នកគិតថា សាមញ្ញ ប៉ុន្តែអាចជះឥទ្ធិពលមិនល្អ ដល់ការអភិវឌ្ឍខួរក្បាលរបស់អ្នក ដោយមិនដឹងខ្លួន។ ដើម្បីឲ្យខួរក្បាលមានសុខភាពល្អ និងមានការអភិវឌ្ឍល្អអ្នកគួរបោះបង់ទម្លាប់មួយចំនួនខាងក្រោម ៖
នៅម្នាក់ឯង ៖ ការរស់នៅខ្វះទំនាក់ទំនងជាមួយអ្នកដទៃ នឹងនាំអ្នកឆ្ពោះទៅរកការធ្លាក់ចុះនៃការបន់បែនរបស់ខួរក្បាល។
មិនញ៉ាំអាហារពេលព្រឹក ៖ អាហារពេលព្រឹកមានសារសំខាន់ណាស់ ហើយប្រសិនបើអ្នកមិនញ៉ាំអាហារពេលព្រឹកនោះទេ នឹងបាត់បង់សារធាតុចិញ្ចឹមនិងថាមពលសម្រាប់រាងកាយ ដែលអ្នកអាចប្រើប្រាស់រយៈពេលពេញមួយថ្ងៃ។ មិនញ៉ាំអាហារពេលព្រឹកនឹងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់ខួរក្បាល។ លោកអ្នកនឹងមានភាពស្ត្រេស គិតអ្វីមិនចេញ ពិបាកក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃ។
ដាក់ទូរស័ព្ទក្បែរខ្លួននៅពេលគេង ៖ មិនគួរគេងជាមួយទូរស័ព្ទ ឬដាក់ទូរស័ព្ទនៅជិតខ្លួន ព្រោះ ទូរស័ព្ទនឹងបញ្ចេញរលកមេដែកអគ្គីសនីចេញមក ខណៈបើកទូរស័ព្ទទុកចោល ហើយរលកមេដែកអគ្គិសនីនេះ មានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ។
ជក់ ៖ ការជក់បារីអាចជះឥទ្ធិពលដល់លទ្ធភាព នៃការរស់រានរបស់សរសៃប្រសាទ។ស្រូបយកខ្យល់កខ្វក់ ៖ គេបានរកឃើញថា ការបំពុលបរិយាកាស អាចនាំឲ្យមានការប៉ះពាល់ដល់ខួរក្បាល។ ខ្យល់កខ្វក់ដែលមនុស្សដកដង្ហើមស្រូបចូល ប៉ះពាល់ដល់សុខភាពទាំងមូល ដែលនៅទីបំផុតត្រូវបានស្រូបដោយស្បែក និងឈានដល់ចរន្តឈាម ហើយប៉ះពាល់ដល់រាល់សរីរាង្គ ជាពិសេសខួរក្បាល។
គេងមិនគ្រប់គ្រាន់ ៖ ការគេងទៀងទាត់និងគ្រប់គ្រាន់ គឺផ្តល់ផលប្រយោជន៍ល្អបំផុតសម្រាប់សុខភាពទាំងមូល រួមបញ្ចូលទាំងខួរក្បាលផងដែរ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស