ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

មូលហេតុដែលធ្វើឱ្យភ្នែកឡើងក្រហម!

09-Apr-2019 11:27 AM

រូបភាព


ដោយ: Uddam

ភ្នែកក្រហមដូចចេញឈាម គឺមិនមែនជាសញ្ញាល្អនោះទេ ហើយពួកវាក៏ធ្វើឱ្យអ្នកមិនស្រួលក្នុងភ្នែក និងឈឺចាប់ផងដែរ។ មានមូលហេតុច្រើនណាស់ ដែលបណ្ដាលឱ្យភ្នែករបស់អ្នកក្រហម ១-ការរោយភ្នែក ដោយសារតែការមើលឧបករណ៍អេឡិចត្រូនិកច្រើនពេក។២-ភ្នែកស្ងួត បណ្ដាលមកពីភ្នែករបស់អ្នកផលិតទឹកភ្នែកមិនគ្រប់គ្រាន់ ហើយនេះធ្វើឱ្យអ្នកក្រហាយភ្នែក រមាស់ ឬមានអារម្មណ៍គ្រាតក្នុងភ្នែក។ ភ្នែកស្ងួតកើតឡើងដោយសារតែអ្នកចាស់ ឬការផ្លាស់ប្ដូរអ័រម៉ូនក្នុងរាងកាយ។៣-ការប៉ះពាល់ពន្លឺព្រះអាទិត្យច្រើនពេក បណ្ដាលឱ្យភ្នែករលាក។៤-កើតជំងឺភ្នែកក្រហម ឬរលាកស្បែកត្របកភ្នែកខាងក្នុង បង្កឡើងដោយមេរោគផ្សេងៗ។៥-ហើមត្របកភ្នែក។៦-របាំងកែវភ្នែករលាក ដែលរបាំងនេះមាននាទីគ្រប់គ្រងពន្លឺចេញចូលក្នុងភ្នែក ហើយវាបណ្ដាលឱ្យអ្នកពិបាកមើលពន្លឺ ព្រិលភ្នែក និងឈឺក្បាល។៧-ចេញឈាមក្នុងកែវភ្នែក (Subconjunctival Hemorrhage) ៖ ជារបួសមួយទៅភ្នែករបស់អ្នក គ្រាន់តែអ្នកស្ងួតភ្នែក ឬក្អក ក៏អាចធ្វើឱ្យសរសៃឈាមលើផ្ទៃភ្នែករបស់អ្នកផ្ទុះ និងនាំឱ្យភ្នែកឡើងក្រហមឈាមដែរ។៨-កើតជំងឺទឹកដក់ក្នុងភ្នែក ហើយជំងឺនេះត្រូវព្យាបាលជាបន្ទាន់ ព្រោះវាអាចបណ្ដាលឱ្យខ្វាក់ភ្នែក។៩-ដំបៅកញ្ចក់ភ្នែក បង្កឡើងដោយមេរោគ។-របកកញ្ចក់ភ្នែក ដោយសារតែវត្ថុល្អិតចូលទៅក្នុងភ្នែក ធ្វើឱ្យឈឺចាប់ និងឡើងក្រហម៕សម្រួលអត្ថបទដោយ៖ខ្ទឹមស