ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

មូលហេតុចឹងសោះបានសម្រកខ្លាញ់ក្បាលពោះមិនស្រកសោះ!

04-May-2018 11:01 AM

រូបភាព


ដោយ: Uddam

ស្រីៗ​គ្មាន​ខ្លាច​អី​ជាង​ដុះ​ក្បាល​ពោះ​ទេ​ ព្រោះ​បើ​មាន​ក្បាល​ពោះ​ហើយ​ ​ស្លៀក​ពាក់​អី​ក៏​​មិន​សម​ដែរ។​ ក្បាល​ពោះ​រាប​ស្មើ​មើល​ទៅ​សិចស៊ី​ជា​បំណង​ប្រាថ្នា​ធំ​ តែ​ពេល​ខ្លះ​ទោះ​ខំ​តម​ផង​ ខំ​​ផឹក​ភេសជ្ជៈ​សម្រក​ផង​​ក៏​​គ្មាន​ប្រសិទ្ធ​ភាព​​។​ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​អ្នក​កំពុង​ធ្វើ​​ដោយ​មិន​ចាប់​អារម្មណ៍​ថា​វា​នាំ​ឲ្យ​ធាត់​សោះ​។​

១. ទម្លាប់​គេង៖ ពេល​គេង​មិន​គ្រប់​ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ឃ្លាន​ចង់​ញ៉ាំ​ថែម​នោះ​ទេ​ តែ​វា​ក៏​ធ្វើ​ឲ្យ​អ្នក​​ល្វើយ​ ខ្ជិល​​ហាត់​ប្រាណ​​ផង​ដែរ។ទាំង​នេះ​ជា​កត្តា​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ជា​ពិសេស​គឺ​ក្បាល​ពោះ​នេះ​តែ​ម្ដង។​ ​ យល់​​ល្អ​គួរ​គេង​​ចន្លោះ​ពី​៦​ទៅ ៨​ ម៉ោង។​

២. ញ៉ាំ​អាហារ​កញ្ចប់​ និង​អាហារ​កក​​ច្រើន​៖ ពួក​វា​សម្បូរ​ដោយ​ជាតិ​ស្ករ​ និង​សារធាតុ​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​ដុះ​ក្បាល​ពោះ។​

៣. ហាត់​ប្រាណ​មិន​ត្រឹម​ត្រូវ៖ មិន​ត្រូវ​ហាត់​ប្រាណ​ផ្ដោត​លើ​តែ​ក្បាល​ពោះ​ទេ​ តែ​ត្រូវ​ផ្ដោត​លើ​រាង​កាយ​ទាំង​មូល​ដើម្បី​ឲ្យ​បែក​ញើស​សព្វ​ចេញ​ជាតិ​ខ្លាញ់។​

៤. ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង៖ វា​ធ្វើ​ឲ្យ​អ្នក​​មាន​អត្រា​ដុះ​ក្បាល​ពោះ​បី​ដង​ខ្ពស់​ជាង​អ្នក​មិន​ញ៉ាំ។​ យល់​ល្អ​​គួរ​ញ៉ាំ​ ភេសជ្ជៈ​ដូចជា​ទឹក​សុទ្ធ, តែ​ ឬ​ទឹក​ក្រូច​ឆ្មា​វិញ​។

៥. ញ៉ាំ​អាហារ​​សម្បូរ​សម្បូរ​ជីវជាតិ​ច្រើន​ជ្រុល៖ ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​, ផ្លែ​បឺរ​, និង​ប្រេង​ រុក្ខជាតិ​គឺ​ល្អ​ តែ​អ្នក​មិន​ត្រូវ​ញ៉ាំ​ច្រើន​ពេក​នោះ​ទេ។​អត្ថបទដោយ៖អ៊ាង សុផល្លែត