មុខងារ និងសារៈសំខាន់នៃ N.P.K ក្នុងវិស័យកសិកម្ម (ភាគ 3៖មុខងារ នៃ K ផូស្វ័រ)

78

N.P.K ជាធាតុគីមីសំខាន់ៗសំរាប់ការលូតលាស់របស់ដំណាំ។

-N= Nitrogen នីត្រូសែន  ឬអាសូត

-P= Phosphorus ផូស្វ័រ

-K= Potassium ប៉ូតាស្យូម

 

 

 

 

 

 

គ​- មុខងារ​របស់​ប៉ូ​តា​ស្យូម K : សំរាប់​មើម​

– ធ្វើឲ្យ​រុក្ខជាតិ ដុះ​លូតលាស់​បានល្អ ​

– ផ្លែ​ដាក់​គ្រាប់​ពេញៗ

– បើ​រុក្ខជាតិ​មើ​ម K ធ្វើឲ្យ​មើម​ធំ​ហើយ​ច្រើន ពិសេស​មាន​ទំងន់​ធ្ងន់

– ជួយ​សំរួល​ដល់​ការ​ស្រូបយក​ជីជាតិ N ​

– ជួយ​អោយ​រុក្ខជាតិ​ធន់​ទ្រាំ N និង P ការ​អាំង​ថ្ងៃ ឬ​ស្ងួត​បាន​ល្អ

– ជួយ​អោយ​រុក្ខជាតិ​ធន់​នឹង​ជំងឺ​យ៉ាង​ល្អ

​-ប៉ូ​តា​ស្យូម (K2O) ក្នុង​ករណី​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូម (K) នៅ​ចុង​ស្លឹក និង​គែម​ស្លឹក​មាន​ពណ៌​ប្រផេះ ហើយ​ស្លោ​ករួច​ងាប់ នៅលើ​ស្លឹក​ជា​រាង​រង្វង់​តូចៗ ។ ករណី​នេះ​បណ្តាល​ឲ្យ​ដំណាំ​មាន​​ផ្លែ​តូចៗ។​

​-ក្នុងករណី​ដែល​មាន​សមាសធាតុ​ប៉ូ​តា​ស្យូមច្រើន​ហួសពេក រុក្ខជាតិ​ពុំមាន​លទ្ធភាព​ស្រូប​យក​កាល់ស្យូម (Ca) ម៉ាញេស្យូម (Mg) ម៉ង់​កាណែ​ស (Mn) ជាដើម​បាន​ឡើយ។​

​+ ដំណាំ​ដែល​ត្រូវការ​ជីជាតិ K ច្រើន​មាន​៖

– ដំណាំ​យក​មើ​ម (​ដំឡូង​)

– ដំណាំ​ស្ពៃ ប៉េង​ប៉ោះ

– ដំណាំ​អំពៅ ម្នា​ស់ ចេក ដូង ស្លា

​+ ដំណាំ​ដែល​ត្រូវការ​ជីជាតិ K មធ្យម​មាន​៖

– សណ្តែកដី ល្ហុង​ខ្ញែរ ល្ង​

ជីប៉ូតាស​មាន​នៅ​ក្នុង​ដើម​រុក្ខជាតិ៖​

– ផ្នែក​នៅ​ខ្ចី​

​ជីប៉ូតាស​នៅក្នុង​គីមី​

– ស៊ុល​ហ្វាត​ប៉ូតា​ស មាន 48%

– ជីការ​បូ​ណាត មាន 46%

– ក្លរៀ​ប៉ូតា​ស្យូម​មាន 60%

​ចំណាំ : K ប្រើ​បាន​ទៅលើ​ដំណាំ​គ្រប់​ប្រភេទ លើកលែង​តែ​ដំណាំ​ថ្នាំជក់

សារធាតុ​បន្ទាប់បន្សំ ដែល​រុក្ខជាតិ​ត្រូវការ​មាន :

– ស្ពាន់ធ័​រ (S) 1.5% មាញ៉េស្យូម (MgO) 0.35% កាល់ស្យូម (CaO) 0.25% មីក្រូ​សារធាតុ​

– ស័ង្កសី (Zn) ដែក (Fe) ទង់​ដែង (Cu) ម៉ង់​កាណែ​ស (Mn) បរ (B) ម៉ូ​លី​ដែន (Mo) ក្ល​រ (Cl) ដែល​ស្ថិតនៅ​ទំរង់​សមាស និង​ទំរង់​អំបិល ។​

​ខាងលើ​នេះ​យើង​ចង់បាន N P K តាមរយៈ​ប្រតិកម្ម​គីមី ហៅថា ជីគីមី។ សំណល់​ដែល​សល់​ក្រោយ​ប្រតិកម្ម​គីមី​នេះហើយ ដែល​ធ្វើឲ្យ​ដី​របស់​លោក​រឹង ហើយ​ក្លាយជា​ដី​ខុស​ពី​សភាព​ដើម​ម្តង​បន្តិច​រហូត​ដល់​ប្រើ​លែងកើត។ វា​ផ្ទុយ​ពី​ការប្រើប្រាស់​ជី​តាម​ប្រព័ន្ធ អ៊ី អ៊ិក្ស អិម ដែល N P K បានមក​ពី​ការបញ្ចេញចោល​របស់​បាក់តេរី​ល្អ ហើយ​ខ្លួន​វា​បាន​ប្រឹង​បញ្ចេញ​អង់​ស៊ីម ដែល​មាន​នាទី​សំខាន់​នៅក្នុង​រុក្ខជាតិ ។​

ប្រភព​ដែល​អាច​ទាញ​យក​បាន K មាន​៖

K=ប៉ូតាស្យូម
សំបក​ផ្លែ​គរ​
កំពុក​ដើម​ចេក​
ផេះ​ឈើ ជាពិសេស​ផេះ​ដើមឈើ​ខ្ចីៗ​
ផេះ​អង្កាម​ក្នុង​ដី​
រុក្ខជាតិ​មាន​ជាតិ​អាសូត​ច្រើន​ដូចជា​
អាចម៍​ប្រចៀវ​

​​​

ការ​គិត​ជា​ភាគរយ​នៃ​ប៉ូ​តា​ស្យូម ដែល​មាន​នៅក្នុង​សារជាតិ​ផ្សេងៗ​

លេខ   ឈ្មោះ​សារធាតុ​ ​   ប៉ូ​តា​ស្យូម (K)
​ ​ជីលា​មក​គោ​ ​ ​​ ​ ​​ ​ ​ ០,៩
  ជីលា​មក​ជ្រូក មាន់ ទា​ ​​ ​ ​ ​១
  ផេះ​អង្កាម​ ​ ​​ ​ ​​ ​ ​ ១០
  ផេះ​ឈើ​ ​ ​​ ​ ​​ ​ ​ ២៧
  ផេះ ឆ្អឹង​ ​ ​ ​ ​​ ​ ​
  អាចម៍​ប្រចៀវ​ ​ ​​ ​ ​​ ​ ​
  កាក​សំណល់​ពី​ផ្ទះបាយ​ ​ ​ ​​ ​ ​
  ទន្ទ្រាំ​ង​ខែ​ត​ ​ ​​ ​ ​​ ​ ​០
  ម្សៅ​ត្រី​ ​ ​​ ​ ​​ ​ ​០
១០   ម្សៅ​កាក​សណ្តែកដី​ ​​ ​ ​​ ​ ​
១១   ចំបើង​ ​ ​​ ​ ​ ​ ១,៥
១២   ជី​ផ្អាប់​ស្មៅ​ស្ងួត​ ​ ​​ ​ ​​ ​ ​ ០,៧៦
១៣   ជី​ផ្អាប់​ពី​កំប្លោក​ ​ ​​ ​​ ​ ​ ០,៤៧
១៤   ជី​ផ្អាប់​ពី​ស្លឹក​អំពិល​ទឹកបារាំង​ ​ ​  ​​ ​ ០,៤៩
១៥   ជី​ផ្អាប់​ពី​សំរាម​ក្រុង​ ​​ ​ ​​ ​ ​០,១៨
១៦   ជី​ផ្អាប់​ពី​ចំបើង​ ​ ​ ​ ​០,៧៦
១៧   ជី​អង្កាម​រស់​ ​ ​​​ ​ ​ ០,៩
១៨   ជី​បំប៉ន​ ​ ​​ ​ ​ ​ ១,៣២

​អត្រា​ភាគរយ K ដែល​បានមកពី​ការយក​កាកសំណល់​ទៅ​ផ្អាប់​

ប្រភេទ​ជី​ផ្អាប់​ កា (K)
  ជី​ផ្អាប់​ពី​សំរាម​ក្រុង​ ០.១៨
  ជី​ផ្អាប់​ស្មៅ​ស្ងួត ០.៧៦
  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​ក្របី​ ០.៥៩
  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​គោ​ ០.៤៦
  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​ពពែ​ ​​ ០.៤៨
  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​សេះ​ ០.៣៣
  ស្មៅ​ផ្អាប់​ពី​ស្លឹក​អំពិល​ទឹក​បារាំង​ ០.៤៩
  ជី​ផ្អាប់​ពី​ចំបើង​ ​ ០.៧៦
  ជី​ផ្អាប់​ពី​ចំបើង បូក លាមក​មាន់​ ០.៩៤
  ជី​ផ្អាប់​ពី​ចំបើង បូក លាមក​គោ​ ០.៩៨
  ជី​ផ្អាប់​ពី​ចំបើង បូក លាមក​ទា​ ​ ​ ០.៧៩
  ជី​ផ្អាប់​កំប្លោក​ ​ ​ ០.៤៧
  ជី​ផ្អាប់​ពី​កំប្លោក បូក លាមក​ជ្រូក​ ​ ០.៧៩
  ជី​សរីរាង្គ (​ក្រុង​) បែប​ទន់ជ្រាយ ០.៩១
  ជី​សរីរាង្គ (​ក្រុង​) បែប​កណ្តាល​ ១.១២
  ជី​សរីរាង្គ (​ក្រុង​) បែប​ខ្លាំង​ ១.១៥

———

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here