មុខងារ និងសារៈសំខាន់នៃ N.P.K ក្នុងវិស័យកសិកម្ម (ភាគ 2៖មុខងារ នៃ P ផូស្វ័រ)

342

N.P.K ជាធាតុគីមីសំខាន់ៗសំរាប់ការលូតលាស់របស់ដំណាំ។

-N= Nitrogen នីត្រូសែន  ឬអាសូត

-P= Phosphorus ផូស្វ័រ

-K= Potassium ប៉ូតាស្យូម


ខ​- មុខងារ​របស់​ផូស្វ័រ (P2O5)= អាហារ​បំរុង​ឫស ផ្កា ផ្លែ និងជា​យាន​សំរាប់​ចំលង​ថាមពល​

ជំនួយ​រុក្ខជាតិ​ដុះ​លូតលាស់​ល្អ ឆាប់​ចាប់​ឫស ដើម​រឹងមាំ ផ្កា ផ្លែ​ច្រើន និង​ទទួលបាន​ទិន្នផល​ខ្ពស់។

-បើ​ដាំ​ស្រូវ​វិញ​ធ្វើ​ឲ្យ​ផ្លែ​ច្រើន គ្រាប់​ពេញ​ល្អ មិនសូវ​មាន​សន្តី​ស្រូវ មិន​ងាយ​ដួលរលំ ហើយ​ធន់​នឹង​ជំងឺ។

ធ្វើ​ឲ្យ​ផ្លែ​រុក្ខជាតិ​ឆាប់​ទុំ ។​

-ចំពោះ​ឈើ​ហូប​ផ្លែ ធ្វើឲ្យ​មាន​ផ្លែ​ច្រើន ហើយ​រស់ជាតិ​ផ្អែម​ឆ្ងាញ់ ។​

-ជា​យាន ​និង​ថាមពល​សំរាប់​ជីវជាតិផ្សេងៗ​ក្នុងការ​ស្រូបយក​ជីជាតិ​ក្នុង​ដី​ផ្តល់ទៅអោយ​ស្លឹក ផ្កា និង​ដើម​ផូស្វ័​រ (P2O5)

-ក្នុង​ករណី​ខ្វះ​ជាតិ​ផូស្វ័រ ការលូតលាស់​ផ្នែក​មែក ស្លឹក​ត្រូវ​ថយ​ចុះ ហើយ​បើ​មាន​ជាតិ​ផូស្វ័រ​ច្រើន​ហួសហេតុ​ពេក វា​ធ្វើ​ឲ្យ​ផ្លែ​ឆាប់​ទុំ​មុន​កាលកំណត់ និង​ធ្វើឲ្យ​ដី​ខ្វះ ​ជាតិ ប៉ូ​តា​ស្យូម ដែក ស័ង្កសី ។​

​ផូស្វ័រ​នៅក្នុង​រុក្ខជាតិ ៖

-ដើម​ខ្ចី​នៃ​រុក្ខជាតិ​

​-ជីវជាតិ​ផូស្វ័រ​នៅក្នុង​ជីគីមី​

-ជី​ផូស្វ័រ​ទូក​មាស P=20%

-ជី​ស៊ុប​ពែ​ផូស្វាត P=18%


ប្រភព​ដែល​អាច​ទាញ​យក​បាន P មាន​៖

P=ផូស្វ័រ
នៅក្នុង​រុក្ខជាតិ​ ​ ​
ផេះ​ឆ្អឹង ផេះ​ឈើ​
ម្សៅ​ត្រី​ ​
អាចម៍​ប្រចៀវ​
កាក​សណ្តែក​
អាចម៍គោ ក្របី ជ្រូក មាន់ ទា​ ​
កាកសំណល់​សល់​ពី​ផ្ទះបាយ

​​​

ការ​គិត​ជា​ភាគរយ​នៃ​ ផូស្វ័​រ  ដែល​មាន​នៅក្នុង​សារជាតិ​ផ្សេងៗ​

លេខ   ឈ្មោះ​សារធាតុ​ ​ ផូស្វ័​រ (P)​ ​
​ ​ជីលា​មក​គោ​ ​ ​​ ​ ​​ ​ ​ ០,២៣
  ជីលា​មក​ជ្រូក មាន់ ទា​ ​​ ​ ​ ៣​
  ផេះ​អង្កាម​ ​ ​​ ​ ​​ ​ ​
  ផេះ​ឈើ​ ​ ​​ ​ ​​ ​ ​
  ផេះ ឆ្អឹង​ ​ ​ ​ ​​ ​ ​ ៣៥
  អាចម៍​ប្រចៀវ​ ​ ​​ ​ ​​ ​ ​
  កាក​សំណល់​ពី​ផ្ទះបាយ​ ​ ​ ​​ ​ ​
  ទន្ទ្រាំ​ង​ខែ​ត​ ​ ​​ ​ ​​ ​
  ម្សៅ​ត្រី​ ​ ​​ ​ ​​ ​
១០   ម្សៅ​កាក​សណ្តែកដី​ ​​ ​ ​​ ​ ​
១១   ចំបើង​ ​ ​​ ​ ​ ​ ​០,១​
១២   ជី​ផ្អាប់​ស្មៅ​ស្ងួត​ ​ ​​ ​ ​​ ​ ​ ១,២៦
១៣   ជី​ផ្អាប់​ពី​កំប្លោក​ ​ ​​ ​​ ​ ​ ០,៤៨
១៤   ជី​ផ្អាប់​ពី​ស្លឹក​អំពិល​ទឹកបារាំង​ ​ ​  ​ ០,១៩
១៥   ជី​ផ្អាប់​ពី​សំរាម​ក្រុង​ ​​ ​ ​​ ​ ០,២២
១៦   ជី​ផ្អាប់​ពី​ចំបើង​ ​ ​ ​  ​ ០,១១​
១៧   ជី​អង្កាម​រស់​ ​ ​​​ ​ ​ ០,៩៣
១៨   ជី​បំប៉ន​ ​ ​​ ​ ​ ​ ​០,៦

​អត្រា​ភាគរយ  P  ដែល​បានមកពី​ការយក​កាកសំណល់​ទៅ​ផ្អាប់​

ប្រភេទ​ជី​ផ្អាប់​ ប៉េ (P)
  ជី​ផ្អាប់​ពី​សំរាម​ក្រុង​ ០.២២
  ជី​ផ្អាប់​ស្មៅ​ស្ងួត ១.២៦
  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​ក្របី​ ១.៤៣
  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​គោ​ ១.៧៨​ ​
  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​ពពែ​ ៤.០៤​
  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​សេះ​ ២.៨៣​ ​
  ស្មៅ​ផ្អាប់​ពី​ស្លឹក​អំពិល​ទឹក​បារាំង​ ០.១៩
  ជី​ផ្អាប់​ពី​ចំបើង​ ​ ០.១១​
  ជី​ផ្អាប់​ពី​ចំបើង បូក លាមក​មាន់​ ០.៤៦
  ជី​ផ្អាប់​ពី​ចំបើង បូក លាមក​គោ​ ០.២៦
  ជី​ផ្អាប់​ពី​ចំបើង បូក លាមក​ទា​ ​ ​ ១.៣​
  ជី​ផ្អាប់​កំប្លោក​ ​ ​ ០.៤៨
  ជី​ផ្អាប់​ពី​កំប្លោក បូក លាមក​ជ្រូក​ ​ ​៤.៨១​
  ជី​សរីរាង្គ (​ក្រុង​) បែប​ទន់ជ្រាយ ៣.១៩​ ​
  ជី​សរីរាង្គ (​ក្រុង​) បែប​កណ្តាល​ ២.៤៤
  ជី​សរីរាង្គ (​ក្រុង​) បែប​ខ្លាំង​ ២.៩៦​ ​

———

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here