មិននឹកស្មាន! ទឹក គ្រាប់ជីមានអត្ថប្រយោជន៍ខ្លាំងណាស់

325

-ល្អសម្រាប់សក់៖វីតាមីនK ដ៏សំបូរបែបទទួលបានពីគ្រាប់ជីជាសារធាតុចិញ្ចឹមយ៉ាងសំខាន់ជំរុញដល់ការលូតលាស់ ជាពិសេសប្រឆាំងនឹងបញ្ហាជ្រុះសក់។

-ជួយដល់ការសម្រកទម្ងន់៖នេះជាសារៈសំខាន់មួយដែលមនុស្សភាគច្រើនចង់បានមិនថាប្រុសឬស្រីនោះទេ គឺ ការសម្រកទម្ងន់។គ្រាប់ជីជាប្រភពនៃសារធាតុសរសៃដែលមិនត្រឹមជាតម្រូវការរបស់ប្រព័ន្ធរំលាយអាហារនោះទេ ជាពិសេសវាធ្វើឲ្យយើងមានអារម្មណ៍មួយឆាប់ឆ្អែត អស់ចំណង់បរិភោគ។ នេះជាកត្តាមួយដ៏សំខាន់ក្នុងការជួយរក្សានូវបរិមាណនៃរបបអាហារប្រចាំថ្ងៃដែលជាចំណុចចូលរួមចំណែកយ៉ាងចំបងក្នុងការសម្រកទម្ងន់។-ជួយកាត់កូលេស្តេរ៉ុលមិនល្អ៖គ្រាប់ជីត្រូវបានគេសិក្សាឃើញថាវាចូលរួមចំណែកកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អ។សារធាតុកូលេស្តេរ៉ុលមិនល្អអាចតោងនៅតាមជញ្ជាំងសរសៃឈាម ហើយបណ្តាលឲ្យវារួមតូច បាត់បង់ភាពបត់បែន ដែលអាចបង្កហានិភ័យនៃជំងឺក្រិនរឹងសរសៃឈាម។ ជំងឺនេះជាកត្តាបង្កនៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង ហើយក៏ដោយសារសារធាតុកូលេស្តេរ៉ុលនៅផ្តុំគ្នាតាមសរសៃឈាម អាចធ្វើឲ្យស្ទះចរន្តឈាមជាពិសេសនៅខួរក្បាលនិងសរសៃឈាមចិញ្ចឹមបេះដូង។-រក្សាសម្ពាធឈាម៖ក្រៅពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយនូវសារធាតុកូលេស្តេរ៉ុលមិនល្អហើយនោះ សារធាតុប៉ូតាស្យូមក៏ជាសារធាតុដ៏សំខាន់ក្នុងការជួយរក្សាសម្ពាធឈាមក្នុងកម្រិតធម្មតា ដែលជាកត្តាកាត់បន្ថយ​ហានិភ័យនៃជំងឺលើសឈាម និងជំងឺបេះដូង។-ល្អសម្រាប់ភ្នែក៖មិនមែនការ៉ុតប៉ុណ្ណោះទេដែលជាអាហារជំនួយភ្នែក គ្រាប់ជីក៏អាចផ្តល់អត្ថប្រយោជន៍ដូចគ្នាដែរ។ វីតាមីន A ដ៏សំបូរបែបក្នុងការ៉ុតអាចរកបានក្នុងគ្រាប់ជីផងដែរ។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here