មិននឹកស្មានថា ល្វា ជាឱសថព្យាបាលជំងឺតាំងពីឫស រហូតដល់ចុងស្លឹក

2582

មិននឹកស្មានថា ល្វា ជាឱសថព្យាបាលជំងឺតាំងពីឫស រហូតដល់ចុងស្លឹក
ជួយព្យាបាលស្រ្តីឆ្លងទន្លេអត់ទឹកដោះ ក្រួសក្នុងថង់ប្រមាត់ រដូវមកមិនទៀង មុខមានមុនក្រហមៗ គ្រុនចាញ់ ហឺត
ជួយចែកគ្នាដឹងផង!

*ការព្យាបាល៖
– យកផ្លែខ្ចី និងស្លឹកខ្ចីធ្វើជាអន្លក់ ឲ្យចេញទឹកដោះច្រើន ព្យាបាលរាគ
– ស្លឹកព្យាបាលឈឺឆ្អឹងឆ្អែង គ្រុនចាញ់ ស្រ្តីឆ្លងទន្លេអត់ទឹកដោះ
– ជ័រ លាយជាមួយកំបោរលាបពីក្រៅរមាស់កើតអាត់ បូស ព្យាបាលរលាក
– ឫសព្យាបាលរាគមួល


– ជ័រ របស់ឫសព្យាបាលទឹកនោមផ្អែម
– ស្លឹក ជាម្សៅលាយទឹកឃ្មុំព្យាបាលជំងឺប្រមាត់
– ផ្លែ ព្យាបាលរដូវមកមិនទៀង
– ជ័រ បន្សាបការពុល និងពស់ចឹក បើឈឺក្បាលគេយកជ័រលាបលើក្រដាសបិតសៀតផ្កាសងខាង


– រលាក គេយកជ័រលាយជាមួយផ្នែកសនៃពងមាន់ លាបលើក្រដាសបិតកន្លែងរលាក
– កូនក្មេងរមាស់យកស្លឹកខ្ចីបុកបិតលើរបាស់
– មុខមានមុនក្រហមៗ យកស្លឹកដែលមានដង្កូវ ដាំទឹកឆ្ពុងរាល់ថ្ងៃ


– យកផ្លែល្វា + ផ្លែខ្នុរខ្ចី ហាន់ឲ្យតូចដាំជាបបរជាមួយបាយដំណើបជួយឲ្យមានទឹកដោះ
– គ្រុនចាញ់យកស្លឹកដែលជ្រុះធ្លាក់ក្នុងភក់ រើលាងឲ្យស្អាតហាលឲ្យស្ងួតហាន់ល្អិតៗលីងឲ្យឈ្ងុយចំនួន១០០ក្រាម ដាំទឹក១លីត្រផឹកព្រឹកល្ងាចរហូតបាន៥ថ្ងៃ


– ជ័រលាយជាមួយទឹកឃ្មុំផឹកមុនចូលដេកព្យាបាលហឺត។


ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ក្រសួងសុខាភិបាល
***សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

អត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំយកទៅផ្សាយបន្ត។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here