មិននឹកស្មានថា ននោង ជាឱសថចាប់ពីឫសដល់ចុងស្លឹក! ជួយព្យាបាលលាប់កញ្ជ្រិល ក្អកមាន់ ក្តៅខ្លួន រលាកច្រមុះ រលាកទងសួត បញ្ចុះទឹកនោម

1457

» មិននឹកស្មានថា​ ននោង ជាឱសថចាប់ពីឫសដល់ចុងស្លឹក!

ជួយព្យាបាលលាប់កញ្ជ្រិល ក្អកមាន់ ក្តៅខ្លួន

រលាកច្រមុះ រលាកទងសួត បញ្ចុះទឹកនោម

ជួយចែកគ្នាដឹងផង!

អត្ថបទដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

ការព្យាបាល៖

– ផ្លែខ្ចី៖ លាប់កញ្ជ្រិល យកជន្លេន៧ដាក់ក្នុងផ្លែដុត ពុតយកទឹកផឹក។

– ស្លឹក៖ ព្យាបាលក្អកមាន់ ក្តៅខ្លួន គ្រុនឈាម ដោយយកស្លឹកននោងស្រស់ចំនួនប្រមាណ៤០ក្រាមបុកជាមួយធ្យូងប៉ុនម្រាមដៃ៧ដុំពូតយកទឹកលាយស្ករបន្តិចផឹក។

– គ្រាប់៖ ព្យាបាលក្អកមានស្លេស៍ បញ្ចុះព្រូន បញ្ចុះទឹកនោម។

– ឫស៖ ព្យាបាលរលាកច្រមុះ ឬហៀរសំបោរ។

– ដើមវល្លិ៍៖ ព្យាបាលឈឺខ្នង ក្អករលាកច្រមុះ រលាកទងសួត។ របៀប និងកំរិតប្រើ៖ ដើមរុក្ខជាតិក្រៀមប្រើពី៥-១០ក្រាមដាំទឹក១លីត្រផឹកក្នុងមួយថ្ងៃ។

ដកស្រង់ចេញមជ្ឍមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ

 

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here