មិនដែលដឹងសោះថា ការញ៉ាំផ្លែគីវីជារៀងរាល់ថ្ងៃមានអត្ថប្រយោជន៍ដល់ម្លឹង!

145

ផ្លែឈើមួយចំនួនថ្វីត្បិតតែ មើលពីសំបករូបរាងខាងក្រៅអាចនឹងមិនស្អាត និងគួរឱ្យចង់ទទួលទានជាទូទៅដូចផ្លែឈើដទៃជាច្រើនមុខទៀត ប៉ុន្តែនៅសាច់ផ្នែកខាងក្នុងរបស់វា គឺសម្បូរពោរពេញទៅដោយវីតាមីនមិនចាញ់គ្នាប៉ុន្មាននោះទេ។ ដូចជាផ្លែគីវី (Kiwi)នេះ ក្រឡេកឃើញគួរឱ្យខ្លាចរូបរាងវាណាស់ តែបើនិយាយពីអត្ថប្រយោជន៍វិញអស្ចារ្យមិនធម្មតា ចង់ដឹងច្បាស់មានតែតាមដានទាំងអស់គ្នា។

 

១. ជួយកាត់បន្ថយសម្ពាធឈាម

ផ្លែគីវី មានសម្បូរផ្ទុកទៅដោយប៉ូតាស្យូម និងសារធាតុរ៉ែសំខាន់ ដែលជួយបញ្ចុះសម្ពាធឈាមឱ្យថយចុះ គ្រប់គ្រងសារធាតុរាវ ជំនួយដល់ការរីកលូតលាស់របស់កោសិកា ហើយវាក៏មាន Pectin ដែលអាចជួយរក្សាកម្រិតកូឡេស្តេរ៉ុល ក្នុងឈាមឱ្យមានតុល្យភាពជានិច្ច។

 

២.បន្ថយហានិភ័យនៃជំងឺមហារីក

ដោយសារផ្លែគីវីមានរសជាតិជូរ និងផ្អែមលាយគ្នា ធ្វើឱ្យវាមានផ្ទុកនូវសារធាតុគីមីរុក្ខជាតិម្យ៉ាង ជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលអាចមកបំផ្លាញផ្នែកខ្លះនៃរាងកាយ កាត់បន្ថយប្រភពអាក្រក់នៃជំងឺមហារីកផងដែរ ព្រោះវាមានផ្ទុកវីតាមីនE មួយចំនួនធំ។ មិនតែប៉ុណ្ណោះវាក៏មានផ្ទុកវីតាមីនC 0មីលីក្រាម ដែលអាចជួយរក្សាបាននូវប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ឱ្យមានកម្លាំងខ្លាំងក្លាប្រឆាំងនឹងឥទ្ធិពលអាក្រក់នានាពីខាងក្រៅផងដែរ។

 

៣. ធ្វើឱ្យភ្នែកភ្លឺច្បាស់ល្អ

វាជួយបង្ការការធ្លាក់ចុះនៃការមើលមិនឃើញរបស់ភ្នែក ព្រោះនៅក្នុងផ្លែគីវីវាមានផ្ទុកសារធាតុ lutein និង Zeaxanthin ដ៏ច្រើនលើសលប់ ហេតុដូច្នេះសារជាតិទាំងនេះនឹងជួយប្រឆាំងអុកស៊ីតកម្មបានយ៉ាងល្អក្នុងការការពារភ្នែក ប្រសិនបើអ្នកមានអាការភ្នែកមើលមិនសូវច្បាស់ ឬស្រវាំងៗជាដើម។ មិនតែប៉ុណ្ណោះ វាក៏បានជួយប្រឈមមុខ ជាមួយនឹងការធ្លាក់ចុះនៃការមើលឃើញរបស់ភ្នែក ជួយឱ្យភ្នែកមើលមានពន្លឺភ្លឺច្បាស់ល្អ។

 

៤. ជួយសម្រកទម្ងន់

គុណប្រយោជន៍របស់វានៅត្រង់ចំណុចនេះ គឺពិតជាគួរឱ្យពេញចិត្តណាស់សម្រាប់នារី ដែលមានបំណងនៅក្នុងការបញ្ចុះទម្ងន់។ ផ្លែគីវីមានថាមពលកាល់ឡូរីត្រឹមតែ ៥៥គីឡូក្រាមតែប៉ុណ្ណោះ។ វាមានផ្ទុកជាតិសរសៃខ្ពស់ធ្វើឱ្យអ្នកមានចំណង់ទទួលទានអាហារតិចជាងមុន ដែលជាហេតុបណ្តាលឱ្យអ្នកអាចរក្សានូវទម្ងន់ខ្លួនឱ្យស្ថិតនៅក្នុងកម្រិតថេរណាមួយ ដែលអ្នកប្រាថ្នាចង់បាន។

 

ដូច្នេះសូមកុំមើលរំលងពីអត្ថប្រយោជន៍របស់ផ្លែគីវីទាំងអស់នេះឱ្យសោះ ព្រោះថាវាគឺជាផ្លែឈើសុខភាពដ៏សាកសមបំផុតសម្រាប់អ្នក។ ជាទូទៅផ្លែគីវី គួរតែរក្សាវាទុកនៅក្នុងទូទឹកកកឱ្យមានជាប្រចាំ ទោះតិចតួចឬច្រើនក្តី ជាពិសេសអ្នកគួរតែឆ្លៀតបរិភោគវាម្តងបន្តិចៗ​ ដើម្បីទទួលបាននូវសុខភាពរឹងមាំ និងរូបរាងកាយដ៏ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួន។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here