មិនគួរឲ្យជឿ! ការផឹកកាហ្វេជារៀងរាល់ថ្ងៃមានអត្ថប្រយោជន៍ចំពោះសុខភាពដល់ម្លឹង

414

កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយម ដែលមនុស្សប្រុសស្រីទទួលទានស្ទើររាល់ថ្ងៃ ប៉ុន្ដែអ្នកខ្លះមិនទាំងដឹងពីអត្ថប្រយោជន៍របស់វាផង។ ខាងក្រោម​នេះ យើងសូមណែនាំពីអត្ថប្រយោជន៍មួយចំនួននៃការទទួលទានកាហ្វេ៖

 

១. កាហ្វេសម្បូរសារធាតុចិញ្ចឹម

កាហ្វេសម្បូរដោយជាតិម៉ាញេស្យូម និងវីតាមីន B ជាច្រើន ដែលមានសារសំខាន់ចំពោះសុខភាព និងសុខុមាលភាពរាងកាយរបស់យើង។ វាល្អបំផុតក្នុងការទទួលយកសារធាតុចិញ្ចឹមពីប្រភពចំណីអាហារនានា។ ដូច្នេះកាហ្វេសមនឹងដាក់បញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

 

២. កាហ្វេមានប្រសិទ្ធភាពការពារថ្លើម

ការសិក្សាបានបង្ហាញថា មនុស្សដែលទទួលទានកាហ្វេ ដែលមានជាតិកាហ្វេអ៊ីន ប្រឈមនឹងហានិភ័យទាបនៃការកើតជំងឺថ្លើម។

 

៣. មានប្រសិទ្ធភាពបង្ការជំងឺមហារីក

ការទទួលទានកាហ្វេជារៀងរាល់ថ្ងៃ មានប្រយោជន៍កាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បូនដល់ទៅ ២៥ភាគរយ  ចំពោះស្ត្រី។ ម្យ៉ាងទៀតស្ត្រីដែលទទួលទានកាហ្វេជារៀងរាល់ថ្ងៃ គឺប្រឈមនឹងហានិភ័យនៃជំងឺមហារីកសុដន់កម្រិតទាប តិចជាង ៥៧ភាគរយ។ ការសិក្សាបន្ថែមទៀតបានបង្ហាញថា កាហ្វេមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីកស្បែក និងមហារីកពោះវៀនធំផងដែរ។

 

៤. សុខភាពក្រពេញទីរ៉ូអ៊ីត

សុខភាពក្រពេញទីរ៉ូអ៊ីត គឺជារឿងសំខាន់បំផុត ដែលអ្នកត្រូវយកចិត្ដទុកដាក់ ប្រសិនបើអ្នកចង់មានសុខភាពល្អ និងមានអារម្មណ៍ល្អ ហើយការស្រាវជ្រាវមួយចំនួនបានបង្ហាញថា កាហ្វេអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារអ្នកពីជំងឺក្រពេញទីរ៉ូអ៊ីត។

 

៥​. កាហ្វេអាចទប់ស្កាត់ការស្រូបយកជាតិដែកចូលក្នុងរាងកាយ

កាហ្វេអាចទប់ស្កាត់ការស្រូបយកជាតិដែកចូលក្នុងរាងកាយ ដែលអាចការពារប្រឆាំងនឹងបញ្ហាសុខភាពផ្សេងៗ ដែលទាក់ទងនឹងជាតិដែកខ្ពស់។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here