មាន់ស្ងោររសជាតិឈ្ងុយឆ្ងាញ់ បែបថ្មី!

713

មាន់ស្ងោររសជាតិឈ្ងុយឆ្ងាញ់ បែបថ្មី!

+គ្រឿងផ្សំ៖-មាន់ មួយចំហៀង-សណ្តែកដី និង ល្ងលីងមួយចានតូច-ខ្ញី-ខ្ទឹមបារាំង+គ្រឿងទេស៖-អំបិល ១ស្លាបព្រាកាហ្វេ,-ប្រេងល្ង ១ស្លាបព្រាកាហ្វេ,-ម្រេច ១ស្លាបព្រាកាហ្វេ,-ទឹជ្រលក់(ប៉េងប៉ោះ, ម្ទេស) ១ស្លាបព្រាកាហ្វេ,-ប្រេងម្ទេស ១ស្លាបព្រាកាហ្វេ,-ទឹកខ្មេះ ១ស្លាបព្រាកាហ្វេ,-ស្ករ ១ស្លាបព្រាកាហ្វេ,-ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ,-ប្រេងសណ្តែក ១ស្លាបព្រាកាហ្វេ, -ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ។+វិធីចម្អិន៖-បន្ទាប់ពីលាងមាន់ឲ្យស្អាតហើយ ចូរអ្នកយកវាទៅដាក់ក្នុងទឹកក្តៅ។ យកមាន់ចេញពីទឹកក្តៅហើយយកវាមកលាបជាមួយនឹង ស្លឹកខ្ទឹម ខ្ញី អំបិល និងស្រាសរ ១ស្លាបព្រាកាហ្វេ។

-ពេលដែលលាយគ្រឿងហើយទុកវារយៈពេល ៥នាទី យកទៅរំងាស់ ប្រហែលជា ១០ នាទី ទុកឲ្យគ្រឿងទាំងអស់នោះរលាយចូលក្នុងសាច់មាន់ឲ្យសព្វ។ យកមាន់នោះទៅដាក់ក្នុងចានទុកវាឲ្យត្រជាក់។ ទុកមាន់បែបនេះអាចធ្វើឲ្យមាន់នៅស្រស់និងភ្លឺស្អាត។ សម្រាប់ទឹកស៊ីអ៊ីវ អំបិល ម្រេច ទឹកជ្រលក់វិញគឺលាយវាចូលគ្នាឲ្យសព្វហើយយកមកលាបជាមួយនិងមាន់ (លាយទៅតាមរសជាតិដែលអ្នកចង់ញុំានិងចូលចិត្ត) ។ តំរៀបសាច់មានដាក់ក្នុងចាន់រាងជ្រៅបន្តិចហើយ ដាក់សណ្តែក ល្ង និងស្លឹកជីនៅពីលើជាការស្រេច។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here