វិធីធ្វើមាន់បំពងរំលីងគល់ស្លឹកគ្រៃ ឆ្ងាញ់អស់ទាស់!

52

គ្រឿងផ្សំ: សាច់មាន់ កន្លះគីឡូ កាប់ជាដុំៗល្មម, គល់ស្លឹកគ្រៃ ៥-៦គល់ ដំហើយហាន់ជាសរសៃៗ, ខ្ទឹមស ១០កំពឹស ហាន់ស្តើងៗ, ស្លឹកក្រូចសើច ១០សន្លឹក , ម្ទេសក្រៀម ១២-១៥គ្រាប់, ស្ករ ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, អំបិល ២ស្លាបព្រាកាហ្វេ, ម្សៅបំពង កន្លះកូនចាន។

វិធីធ្វើ:

១.យកចានធំល្មមដាក់ស្ករ ទឹកត្រី អំបិល កូរចូលគ្នាឲ្យសព្វ រួចដាក់សាច់មាន់ចូល ច្របល់ជាមួយគ្រឿងឲ្យសព្វ ទុកចោល ១៥នាទី

២.បន្ទាប់មកយកសាច់មាន់ប្រឡាក់ជាមួយម្សៅបំពងឲ្យសព្វ ដាក់បំពងឲ្យក្រៀមល្មម រួចស្រង់ទុកមួយឡែក

៣.យកគល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច និងម្ទេសក្រៀម ដាក់បំពងឲ្យក្រៀមល្មម រួចស្រង់ចេញ ទុកមួយឡែក

៤.រួចអស់ហើយ រៀបចំយកមាន់បំពងដាក់ចាន ហើយដាក់គល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច និងម្ទេសក្រៀមដែលបំពងហើយ ដាក់ចូលពីលើជាការស្រេច។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here