(មានវីដេអូ) អាថ៍កំបាំងនៃប្រាសាទពិមានអាកាស (វិមានអាកាស ឬពិមានមាស ឬប៉មមាស)

133

ប្រាសាទពិមានអាកាស ឬគេអាចហៅម្យ៉ាងទៀតថា វិមានមាស ឬពិមានមាស ឬប៉មមាស (Gold Tower) ដែលជាគូនឹងប្រាសាទបាពួនដែលគេហៅថា វិមានប្រាក់ឬប៉មប្រាក់(Silver Tower)។ ប្រាសាទនេះមាន៣ថ្នាក់ កសាងឡើងតាមរចនាបថបាពួន សម្រាប់ឧទ្ទិសថ្វាយដល់ព្រះសិវនៃលទ្ធិព្រាហ្មណ៍សាសនា។

លោកជីតាក្វាន់បានកត់ត្រាថាកំពូលប្រាសាទបាពួននេះស្រោបដោយសំរិទ្ធ ភ្លឺឆ្អិនឆ្អៅស្អាតខ្លាំងណាស់ គឺលោក ចូ តាក្វាន់ហៅថា “the tower of bronze” តើជាប្រាង្គសំរិទ្ធ ឬជាប្រាង្គប្រាក់ព្រោះប្រាសាទផ្សេងៗក្នុងសម័យនោះបិទមាសដូចជាប្រាសាទពិមានអាកាសជាដើម ដែលស្ថិតនៅជួរជាមួយគ្នា។
។ ឋិតនៅភាគខាងត្បូងក្បែរកំពែងព្រះបរមរាជវាំង ប្រាសាទនេះ មានផ្លូវចូលជាស្ពានប្រវែងជាង២០០ម៉ែត្រ នៅទិសខាងកើតទ្រដោយសសរថ្មមូល៣ជួរ។

ប្រាសាទវិមានអាកាសត្រូវបានកសាងឡើងក្នុងឆ្នាំ៨០៩ ក្នុងសតវត្សរ៍ទី៨ ដោយរាជ្យព្រះនាងនាគទេពី និងព្រះបាទសុរិយវង្សទី២។ ប្រាសាទវិមានអាកាស ជាទីឋានមួយដែលត្រូវបានស្ថាបនាឡើងសំរាប់បំពេញនូវឫទិអំណាចរបស់ស្តេចនាគ ដែលជាក្សត្រគ្រប់គ្រងផែនដីត្រកូលសន្តវង្ស និងសុរិយវង្សគ្រប់ៗតំណរ ត្រកូលសន្តវង្សតំណាងអោយព្រះច័ន្ទ ត្រកូលសុរិយវង្សតំណាងអោយព្រះអាទិត្យ។ ដូច្នេះ ត្រកូលទាំងពីរតំណាងអោយអង្គអទិទេពដែលជាដូនតាក្មែរជាព្រះមហាក្សត្រក្មែរជាពូជពង្សនាគរាជ្យជាព្រះមាតាបិតាព្រហ្មដែលមានបរមីឫទ្ធីចេស្តា និងព្រះបញ្ញាញាណភ្លឺថ្លាក្នុងការដឹកនាំគ្រប់គ្រងប្រទេសយ៉ាងពិតប្រាកដ ។

អង្គក្សត្ររបស់មហានគរដែលជាត្រកូលនាគរាជ្យគ្រប់ៗជំនាន់តាំងពីសតវត្សទី១ក្នុងរាជព្រះបាទកៅដាញ់និងព្រះនាងនាគតៗមក តែងតែធ្វើដំណើរទៅកាន់ប្រាសាទវិមានអាកាសជារៀងរាល់ថ្ងៃសីល ដើម្បីស្រូបយកថាមពលសូរិយាចន្ទ្រាបំពេញឫទ្ធិអំណាចរបស់នាគរាជ្យអោយកាន់តែមានតេជៈបរមីខ្លាំងក្លាគ្រប់គ្រងដឹកនាំមហានគរពង្រីកអាណាចក្រពង្រីកឥន្ធានុភាពបន្ថែមទៀត។

ប្រាសាទវិមានអាកាសនៅឋានព្រហ្មមានឈ្មោះថា ” វិមានសូរិយាចន្ទ្រា ”
ក្នុងសតវត្សទី១៥ព្រះមាតាមហានគរដែលជាស្តេចនាគម្ចាស់នៃភពផែនដីនេះ ត្រូវបានពួកចិនឃុំព្រះកាយនៅភ្នំព្រះរាជទ្រព្យ តែដោយឫទ្ធិអំណាចនាគរាជ្យទ្រង់ក៏បានបែងភាគចេញពីទីកន្លែងឃុំព្រះកាយនោះមកកាន់ប្រាសាទវិមានអាកាសក្នុងគោលបំណងស្រូបយកថាមពលសូរិយាចន្ទ្រាបង្កើនកម្លាំងធាតុព្យាបាលរបួសរបស់ទ្រង់ ដោយព្រះកាយរបស់ទ្រង់ពោពេញទៅដោយលោហិតជោគជាំពីការវាយប្រហាររបស់ពួកសត្រូវជនជាតិចិនដែលតែងតែព្យាយាមតាមចាប់នាគរាជ្យដណ្តើមយកដួងកែវនាគសំរាប់គ្រប់គ្រង់ពិភពលោក។

ទីបំផុតព្រះមាតាមហានគរបានព្យាយាមស្រូបយកថាមពលចម្រើនកម្លាំងធាតុជារៀងរាល់ថ្ងៃសីលវេលាម៉ោង១០:១៥នាទី ជាវេលា ដែលថាមពលសូរិយាចន្ទ្រាផ្គុំគ្នា លើកលែងតែថ្ងៃពេញបូណ៍មីដែលត្រូវសមាធិចម្រើនកម្លាំងធាតុនៅវេលាពាក់កណ្តាលអាធ្រាត ១២:០០យប់។

ពេញបូណ៌មី:
ពេ=អង្គអរិយបុគ្គលបំពេញបរមីវិបស្សនាសមាធិស្រូបយកថាមពលសូរិយាចន្ទ្រា
ញ=ភាពស្រស់ស្រាយ

បូ=ទិសខាងកើត
ណ៍=ខ្ពង់ខ្ពស់ ថ្លៃថ្នូ ប្រសើរក្រៃ
មី=ភ្លឺថ្លា ត្រចះត្រចង់ មុតស្រួច

ពេញបូណ៌មី=ជាថ្ងៃដែលអង្គអរិយបុគ្គលស្រូបយកថាមពលសូរិយាចន្ទ្រា រឺថាមពលចក្រវាឡមេឃាពីទិសខាងកើតដើម្បីទទួលបាននូវឫទ្ធិអំណាចពន្លឺដ៏ត្រចះត្រចង់ប្រសើរក្រៃគឺពន្លឺនៃការត្រាស់ដឹង រឺហៅថា បញ្ញាញាណ។

ក្នុងយប់មួយនៃថ្ងៃដែលព្រះមាតាមហានគរកំពុងចម្រើនកម្លាំងធាតុ គាប់ជួនក្សត្រក្នុងរជ្ជកាលនោះបានឃើញពន្លឺ៧ពណ៌ដែលជះចេញពីព្រះកាយរបស់ព្រះមាតា គួបផ្សំនឹងពន្លឺសូរិយាចន្ទ្រាបញ្ចេញពន្លឺចែងចាំងពេញផ្ទៃវិមាន បន្ទាប់ពីឃើញហេតុការណ៍នោះហើយ ព្រះអង្គបានបញ្ជាអោយសេនារបស់ទ្រង់រងចាំនៅខាងក្រោមប្រាសាទ រួចទ្រង់ក៏បានឡើងទៅលើប្រាសាទតែអង្គឯង។

ពេលឡើងទៅដល់កំពូលនៃប្រាសាទទ្រង់ ក៏បានទតឃើញព្រះមាតាមហានគរក្នុងរូបកាយជាមនុស្សក្នុងឈុតពណ៌ខ្មៅជារាជនីនាគ គ្រាន់តែឃើញភ្លាមទ្រង់ក៏ស្គាល់យ៉ាងច្បាស់ថាជាព្រះមាតាមហានគរ មិនបង្អង់យូរទ្រង់ក៏លុតជង្គង់ថ្វាយបង្គុំព្រះមាតា ដោយព្រះមាតាបានរៀបរាប់ពីដំណើររឿងទាំងឡាយ ដែលទ្រង់ត្រូវពួកសត្រូវតាមចាប់តាមសម្លាប់និង ប្រាប់ពីយុទ្ធសាស្ត្រវិធីផ្សេងៗក្នុងការដឹកនាំនគរអោយរីកចម្រើនកុំអោយធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់ពួកសត្រូវសត្រូវ តែគួរអោយស្តាយណាស់ ពេលវេលាដែលព្រះមាតាតែងតែផ្តល់ដំបូន្មានផ្សេងៗទៅដល់ព្រះមហាក្សត្រអង្គនោះបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។

ព័ត៌មាននោះក៏បានលេចលឺដល់ជនជាតិចិនម្នាក់ឈ្មោះ ជីវតាក្វាន់ ហើយបានយកដំណើររឿងទាំងនេះ ទៅរាយការណ៍ដល់មេរបស់ពួកគេ ថែមទាំងចោទព្រះមាតាមហានគរថាជាបិសាចពស់មករួមមេត្រីនឹងស្តេចទៀតផង ទីបំផុតព្រះមាតាមហានគរក៏ត្រូវពួកចិនឃុំព្រះកាយជាប់រហូតចាប់ពីពេលនោះមក តែពេលនេះទ្រង់បានរួចព្រះកាយពីការឃុំឃាំងវិញហើយ ក៏នឹងយាងត្រលប់មកកាន់មហានគរវិញផងដែរ។

រឿងដែលអច្ឆរិយជាងនេះទៅទៀតនោះគឺ ជ្រុងទាំងអស់នៃជញ្ជាំងប្រាសាទវិមានអាកាសត្រូវបានបង្កប់នូវលោហធាតុដែលអាចស្រូបយកថាមពលចក្រវាឡបញ្ជូនទៅរូបកាយយើងដែលធ្វើសមាធិនៅទីនោះ ហើយនៅខាងក្រោមបាតប្រាសាទមានល្អាងនាគអាថ៌កំបាំងមួយដែលមាននាគរាជ្យព្រះកេស៧គង់ត្រាំក្នុងទឹកអម្រិតមួយ ដោយមានការមើលថែ និងការពារពីដួងកែវអង្គបរមីកំពូលៗទាំង១២អង្គ ថាបើអង្គអរិយបុគ្គលបានទៅដល់ទីកន្លែងនោះពេលណាថាមពល៧ពណ៌ដែលបានពីការសម្រេចឈានរបស់អរិយបុគ្គលអង្គនោះនឹងបញ្ចូលទៅក្នុងនាគខៀវមានជីវិតរស់ឡើងវិញ។

ប្រភពៈ ខ្មែរ ជាត្រកូលក្សត្រអំបូរនាគ

វីដេអូ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here