(មានវីដេអូ) រូបមន្តធម្មជាតិងាយបង្កើនទិន្នផលដំណាំហូបផ្លែបានទិន្នផលខ្ពស់

231

លោក Marco Tra បានប្រាប់ថាគាត់បានសាកល្បងប្រើប្រាស់រូបមន្តផ្សំខាងលើនេះហើយ ហើយគាត់ថាលទ្ឋផលគួរជាទីគាប់ចិត្ត ជាពិសេសលើដំណាំក្រូច ទទឹម និងស្វាយ។ បើនិយាយពីស្វាយវិញ គឺល្អណាស់ វាចេញផ្កាច្រើន ចំនែកឯទទឹម ពីដំបូងគឺរោយស្លឹកក្រោយមកទើបចេញផ្កាច្រើន។ គាត់ថាចូរបាញ់វា៣ ទៅ៧ថ្ងៃម្តង។ គាត់ក៏មានប្រសាន៍បន្តទៀតថា រូបមន្តនេះមិនអាចប្រើលើដំណាំល្ហុងបាននោះទេ ព្រោះល្ហុងគាត់បានងាប់នៅពេលគាត់ប្រើ។

*ធាតុផ្សំ៖
– ប៊ីចេង មួយស្លាបព្រាកាហ្វេ


– ស្កររងូ ១ស្លាបព្រាកាហ្វេ


– ទឹកធម្មតា ១លីត្រ


*វិធីធ្វើ៖
លាយបញ្ចូលគ្នានូវសមាសធាតុទាំងបីអោយរលាយទៅជាអង្គធាតុតែមួយ។


*វិធីប្រើ៖
បងប្អូនបាញ់ល្បាយខាងលើ លើផ្កានិងផ្លែគ្រប់ដំណាំហូបផ្លែទាំងអស់។សូមទស្សនាឃ្លីបបន្ថែម ដើម្បីងាយយល់។ ជូនពរអោយទទួលបានជោគជ័យលើរបរអាជីវកម្ម។ សូមអរគុណ។

លទ្ធផលដែលបានពីអនុវត្តរូបមន្តនេះ គឺពិតជាល្អបានគាប់ចិត្តណាស់។

ដំណាំហូបផ្លែមានផ្លែច្រើនខ្ពស់ បានទិន្នផលល្អណាស់។

បកប្រែពីខ្លីបបរទេសដោយ៖ វុទ្ធីកសិករ

Video

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here