(មានវីដេអូ) តើអ្នកស្គាល់ផ្លែនេះទេ?

565

តើអ្នកស្គាល់ផ្លែនេះទេ? ផ្លែនេះមានឈ្មោះថា ផ្លែក្រូចបាតដៃព្រះ (Buddha’s Hand) ត្រូវបានគេរកឃើញជាទូទៅនៅក្នុងប្រទេសចិន ភាគខាងជើងនៃប្រទេសឥណ្ឌា ឥឡូវឃើញមាននៅវៀតណាម និងថៃផងដែរ។ ជាក្រូចដែលមានរូបរាងចម្លែក មានរូបរាងវែងៗ ដូចម្រាមដៃជាច្រើន គួរអោយចាប់អារម្មណ៍ មានអាយុកាលយូរមកហើយ វាត្រូវបានគេចាប់អារម្មណ៍លើរូបរាងចម្លែករបស់វា និងជាពិសេស គឺក្លិនរបស់វា ។ ក្រូចនេះកំពុងវាយលុកទីផ្សារដែលមានតម្លៃថ្លៃមិននឹកស្មាន ដោយទោះជាវាពិបាកបរិភោគ ឬសឹងតែមិនអាចបរិភោគបានក៏ដោយ ក៏ប្រជាប្រិយភាពវាមិនបាត់បង់ដែរ ។នៅខាងក្នុងក្រូចនេះគ្មានសាច់ និងទឹកនោះទេ។
ភាគច្រើនក្រូចនេះគេទិញដើម្បីសែន ព្រោះ ក្រូចបាតដៃព្រះ តំណាងអោយ សេចក្តីសុខពីអំណាចអរូបីទាំងឡាយ និងពីដូនតា។ ប៉ុន្តែគេក៏អាចច្នៃវាយកមកធ្វើជាស្ករ និងដំណាប់បានផងដែរ។

វីដេអូ៖

អត្ថបទដោយៈ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here