(មានវិឌីអូ) វិធីបណ្តុះកូនក្រូចឆ្មារចេញពីគ្រាប់

353

ក្រូចឆ្មារលឿង គឺងាយនឹងយកគ្រាប់វាមកបណ្តុះកូន និងមិនពិបាកថែទាំឡើយ។ បងប្អូនអាច សាកល្បងបាន ងាយៗ។ សូមអនុវត្តតាមវិធីខាងក្រោម៖


របៀបបណ្តុះ
-ពុះផ្លែក្រូចឆ្មារលឿងកុំឱ្យកាំបិតប៉ះគ្រាប់នៅខាងក្នុង រួចយកគ្រាប់ចេញ


-យកគ្រាប់ក្រូចឆ្មារលឿងទៅលាងឱ្យស្អាត ហើយទុកឱ្យស្ងួត ឬយកក្រដាសជូតជាតិរំអិលគ្រាប់វាចេញ


-បកសំបកចេញពីគ្រាប់


-យកគ្រាប់ក្រូចដែលបកសំបករួចទៅដាក់ក្នុងក្រដាសជូនមាត់


-ស្រោចទឹកលើក្រដាសជូតមាត់ឱ្យសើមល្មម រួចដាក់ក្នុងកំប៉ុង ឬថង់ប្លាស្ទិក បិតឱ្យជិតកុំឱ្យប៉ះពន្លឺថ្ងៃរយៈពេល៧ថ្ងៃ


-៧ ទៅ១០ថ្ងៃក្រោយគ្រាប់ក្រូចនឹងចេញឫស រួចយកទៅដាក់នៅក្នុងផើងជាការស្រេច


-១៤ថ្ងៃក្រោយពីដាក់ក្នុងផើង កូនក្រូចនឹងលាស់ស្លឹកតូចៗ


-ខាងក្រោមនេះជាកូនក្រូចលឿងអាយុ ៧ថ្ងៃ និង ១៤ថ្ងៃ។

រូបកូនក្រូចលឿងអាយុ ៧ថ្ងៃ

រូបកូនក្រូចលឿងអាយុ ១៤ថ្ងៃ

រូបមន្តនេះក៏អាចអនុវត្តបានទៅលើគ្រាប់ទំពាំងបាយជូរ ក្រូចពោធិ៍សាត់ និងក្រូចខ្វិចបានផងដែរ។
វីឌីអូ៖

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភព៖ DIY Home and Garden

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here